ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ២ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ដែលកំពុងតែ ហោះហើរពីទីក្រុង Washington និងពីទីក្រុង Los Angeles ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ នៅទីក្រុង Halifax និងទីក្រុង Salt Lake City ក្រោយមានការគំរាមបំ ផ្ទុះគ្រាប់បែក និងប្លន់យន្តហោះ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រាល់អ្នកដំណើរទាំងអស់ ត្រូវ​​ បាន ជម្លៀសខ្លួនទៅកាន់ ទីកន្លែងដែលមានសុខសុវត្ថិភាព។ សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនអាកាសចរណ៍ Air France ឲ្យ ដឹងថា យន្តហោះ ២ គ្រឿង ដែល មាន ជើង  ហោះហើរ AF055  និង   AF065 សម្រេចចុះចតជា បន្ទាន់ ក្រោយទទួលបានការគម្រាមគំហែងបំផ្ទុះគ្រាប់បែក បន្ទាប់  ពី  ហោះឡើង ។  យន្តហោះ ជើងហោះហើរ AF055 ឆ្ពោះ ទៅ កាន់ ទី  ក្រុងប៉ារីស បន្ទាប់ពីហោះចេញពី រដ្ឋធានី វ៉ាស៊ិន តោន នោះ ត្រូវចុះចតជាបន្ទាន់ នៅទីក្រុង Halifax ។

អ្នកនាំពាក្យអោយអាកាស   យានដ្ឋាន  អន្តរជាតិ   Halifax Stanfield International Airport គូស បញ្ជាក់ដល់សារព័ត៌មាន CBC អោយដឹងថា យន្តហោះ ជាលទ្ធផល បានចុះចតដោយសុវត្ថិភាព និង​ជម្លៀសក្រុមអ្នកដំណើរសរុបជិត ៧០០នាក់៕

- អាន ៖ បារាំង ប្រកាស សង្គ្រាមជាមួយ ISIS បេជ្ញា សម្លាប់ចោលទាំងរស់ ព្រោះ ISIS ជា បិសាចវិកលចារិក

/

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ