ទស្សនិកជន ច្បាស់ជាបានស្គាល់ហើយ ជាមួយនិងតារាចំរៀងស្រី ដ៏ល្បីដែលបានចេញមុខក្នុងវិស័យសិល្បៈ តាំងតែពីនៅក្មេង រហូតមកដល់ពេលនេះ ហើយឈរជើងបានយ៉ាងរឹងមាំនោះគឺ កញ្ញា ឱក សុគន្ធកញ្ញា ។
ថ្មីៗនេះ វីដេអូមួយត្រូវបានគេ បង្ហោះចូលក្នុងអ៊ីនធើណេត ដែលវីដេអូនោះ គឺជាវីដេអូរបស់កញ្ញា កាលពីនាងនៅជាកុមារីនៅឡើយ ។ វីដេអូនោះបង្ហាញអំពី ទឹកដមសំនៀងរបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលនាងបានបកស្រាយចំរៀងមួយបទ ដែលមានចំណងជើងថា ជាតិស្រ្តី ។ បើទោះបីជាងនាង នៅក្មេងពិតមែន តែយើងនៅតែអាចចាំសំលេងដ៏ពិរោះរបស់នាងបានដដែល ។
គួរបញ្ជាក់ផងដែរថា កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានទស្សនិកជន ស្គាល់នាងក្នុងសិល្បៈចំរៀងដំបូង នៅផលិតកម្មរស្មីស្ទឹងសង្កែ ហើយជីវិតសិល្បៈរបស់នាង ក៏ចាប់ផ្តើមមានកេរ៍ឈ្មោះទៅមកទល់ពេលនេះ កញ្ញា ជាតារាចំរៀងកំពូលម្នាក់ ដែលមានទឹកដមសំលេងពិរោះ ក្បាច់រាំល្អនិងស្ទីលសំលៀកបំពាក់ទាន់សម័យ ដែលស្ថិតនៅក្នុងផលិតកម្ម រស្មីហង្សមាស ៕
ដោយ ៖ លីលីប្រភព ៖ youtube