ភ្នំពេញ ៖ ម្ចាស់ហាង យីហោនីតាសាច់ គោអាំង ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះ លេខ៧៦ ផ្លូវលេខ៣ ភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ កញ្ញាសាត នីតា អាយុ១៧ឆ្នាំ និងឪពុករបស់ខ្លួន ឈ្មោះនី សាត អាយុ៤៩ឆ្នាំ បានរងរបួសធ្ងន់ទាំងពីរ នាក់ ក្រោយពីឧកញ៉ាញ៉ែម កុសល បានបើក រថយន្ដបំបុក ប៉ុនប៉ងសម្លាប់ចោល នៅមុខ ហាងរបស់ខ្លួន បន្ទាប់ពីភាគីទាំងពីរដែលជា មនុស្សស្គាល់គ្នាផងនោះ បានមានទំនាស់ ពាក្យសំដីពេលកំពុងផឹកស៊ីជាមួយគ្នា កាល ពីវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ក្រោយពីបង្កអំពើ ហិង្សាដោយចេតនា ប៉ុនប៉ងមនុស្សឃាតខាង លើនេះ ឧកញ៉ា ញ៉ែម កុសល បានបើករថ យន្ដរបស់ខ្លួនគេចភ្លាមៗពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ ចំពោះទង្វើនេះ ឡើយ ខណៈដែលជនរងគ្រោះជាម្ចាស់ហាង ឪពុកនិងកូនរួមជាមួយ ស្ដ្រីម្នាក់ដែលមានផ្ទះ ជាប់ហាង ដែលរថយន្ដរបស់ខ្លួនត្រូវឧកញ៉ា រូបនេះថយរថយន្ដមកប៉ះនោះ បាននឹងកំពុង រៀបចំដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ និងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីចាត់ការរឿង នេះតាមផ្លូវច្បាប់ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ ដដែលបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងហាង យីហោ នីតាសាច់ គោអាំង ជនរងគ្រោះនី សាត អាយុ៤៩ឆ្នាំ ជាឪពុក និងកូនស្រីរបស់ខ្លួនឈ្មោះសាត នីតា និងឧកញ៉ាញ៉ែម កុសល ព្រមទាំងមនុស្សពីរ បីនាក់ផ្សេងទៀត ដែលជាមនុស្សស្គាល់គ្នា នោះ បាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅផ្ទះអ្នកជិតខាងក្បែរខាង ប៉ុន្ដែមួយ សន្ទុះក្រោយមកស្រាប់តែមានជម្លោះកើត ឡើង ដោយគេពុំទាន់ដឹងថា ផ្ដើមចេញពីមូល ហេតុអ្វី នោះឡើយ ខណៈដែលប្រភពព័ត៌ មានខ្លះ អះអាងថា ជារឿងជំពាក់លុយ ។ ក្រោយពីពួក គេ មានទំនាស់ពាក្យសំដីបង្កឱ្យមានការភ្ញាក់ ផ្អើល ហើយនៅពេលនោះ ឧកញ៉ាញ៉ែម កុសល បានចេញមកមុខហាងឡើង ទៅក្នុង រថយន្ដ ខណៈដែលបុរសរងគ្រោះជាឪពុក និងកូនស្រី ដែលជាម្ចាស់ហាង បានចេញមក តាមក្រោយ ដោយឈរមុខហាង ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ដោយ សារតែកំហឹងលាយជាមួយគ្រឿងស្រវឹងផងនោះ ឧកញ៉ាដែលមានឈ្មោះល្បីគួរសមខាង រកស៊ីទិញលក់ផ្ទះ បានឡើង ទៅលើរថយន្ដ ហើយជាន់ហ្គែរ បើកបំបុកជនរងគ្រោះទាំង ពីរនាក់ឪពុកកូន បណ្ដាលឱ្យរងរបួសធ្ងន់ ក្នុង នោះបុរសជាឪពុកដាច់សរសៃកែងជើងខាង ឆ្វេង រីឯ កូនស្រីជាម្ចាស់ហាងបាក់ដៃខាងស្ដាំ។ ពេលនោះរថយន្ដមិនទាន់អស់ល្បឿនក៏ជ្រុល ទៅបុកផើងផ្កានៅមុខហាង បណ្ដាលឱ្យបែកអស់ជាច្រើនផើង រួចហើយ ឧកញ៉ាញ៉ែម កុសល បានជាន់ហ្គែរថយន្ដក្រោយយ៉ាងលឿន ក៏ទៅប៉ះរថយន្ដកាមរីបាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2W-1376 របស់អ្នក ស្រីហែម ស៊ីថា ដែលរស់នៅផ្ទះលេខ៧២ នៅជាប់ផ្ទះជនរងគ្រោះ បណ្ដាលឱ្យរងការ ខូចខាត ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីបង្កអំពើហិង្សារួចហើយ ឧកញ៉ា ញ៉ែម កុសល ក៏បានបើក រថយន្ដរបស់ខ្លួន ម៉ាកឡង់រ៉ូវ៉ែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-2323 គេចខ្លួនចេញពីកន្លែង កើត ហេតុ បាត់ទៅ ខណៈដែលជនរងគ្រោះជាឪពុកនិង កូនស្រី ត្រូវបានសាច់ញាតិជួយដឹកបញ្ជូន ទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។

ទាក់ទិនករណីនេះ អ្នកស្រីហែម ស៊ីថា ដែលជាម្ចាស់រថយន្ដបាឡែនបង្កហេតុនោះ បាននិយាយថា អ្នកស្រី នឹងដាក់ពាក្យបណ្ដឹង ហើយទាមទារយករថយន្ដថ្មី ដែលមានតម្លៃ ១៨០០០ដុល្លារ ពីឧកញ៉ាញ៉ែម កុសល ។

អ្នកស្រី នីហ្សា បានបន្ដទៀតថា បន្ទាប់ ពីឃើញស្ថានភាពបែបនេះ ប្ដីរបស់អ្នកស្រី រួមទាំងអ្នកស្រីផ្ទាល់ បានទៅជួយឃាត់ និង និយាយសម្របសម្រួល ស្រាប់តែ ឧកញ៉ា ញ៉ែម កុសល បានវាយចំកអ្នកស្រីចំនួន ២ កាឡាន (នំកាឡាន) បណ្ដាលឱ្យហើមក ។ បន្ទាប់មក លោកឧកញ៉ា ញ៉ែម កុសល បាន ឡើងទៅក្នុងរថយន្ដ សំដៅបុកក្រុមគ្រួសារ របស់អ្នកស្រី ដែលមានចំនួន ៤នាក់ បណ្ដាលឱ្យចំជើងប្ដីអ្នកស្រី ដាច់សរសៃកែង ខាងឆ្វេង និងជើងស្ដាំ ហើយបុកចំកូនស្រី របស់អ្នកស្រី ឈ្មោះ នីតា បណ្ដាលឱ្យបាក់ ដៃស្ដាំផងដែរ ។ នៅពេលសួរថា រឿងរ៉ាវ ទាំងនេះ ផ្ដើមចេញពីក្រុមគ្រួសាររបស់អ្នក ស្រី ជំពាក់លុយឧកញ៉ា ញ៉ែម កុសល នោះ ត្រូវបានអ្នកស្រី នីហ្សា ឆ្លើយថា ឧកញ៉ា ញ៉ែម កុសល និងប្ដីរបស់ខ្លួនជាមិត្ដភ័ក្ដិនឹង គ្នា ហើយកាលពីពេលកន្លងទៅឧកញ៉ារូបនេះ បានប្រើឱ្យប្ដីរបស់អ្នកស្រីទៅទារលុយពីក្រុមហ៊ុន និងអ្នកដែលជំពាក់ដោយឱ្យ កុំម៉ុយស្យុងខ្លះ ខណៈដែលឧកញ៉ារូបនេះ បានកត់ចូលបញ្ជីលុយដែលទារពីគេជាបន្ដ បន្ទាប់ មិនដឹងតួលេខ ពិតប្រាកដ ធ្វើឱ្យគាត់ មួម៉ៅនៅពេលជួបបញ្ហាខ្វះខាតលុយ និង ដើរនិយាយប្រាប់មិត្ដភ័ក្ដិជាហូរហែ ។ យ៉ាង ណាក៏ដោយ ចំពោះទង្វើបែបនេះក្រុម គ្រួសាររបស់ អ្នកស្រីបាន និងកំពុងដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះកម្លាំងនគរ បាលខណ្ឌសែនសុខ បាននឹងកំពុងចាត់ការ រឿងនេះតបតាមពាក្យ បណ្ដឹងរបស់ជនរង គ្រោះ ដែលពាក់ព័ន្ធ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល