ថ្មីៗនេះ មានវីដេអូខ្លីមួយត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត ហើយទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតនៅក្នុងសប្តាហ៍នេះ។

នៅក្នុងវីដេអូខាងក្រោមនេះ គឺនិយាយអំពីក្របីមួយក្បាល(ក្របីឆ្កួត) មិនដឹងជារួចមកពីកន្លែងណានោះទេ បានរត់ចូលដល់ដងផ្លូវនៅទីក្រុង(មិនមានព័ត៌មានណាថា នៅទីក្រុងណា រឺប្រទេសណានោះទេ) ក្នុងពេលកំពុងមានមនុស្សម្នាធ្វើចរាចរពេញដងផ្លូវ។ ក្នុងពេលរត់លើដងផ្លូវ វាក៏បានរត់ទៅជល់បុរសម្នាក់ ដែលកំពុងឈរបែរខ្នងជិតម៉ូតូពីក្រោយមួយទំហឹង បណ្តាលឲ្យបុរសម្នាក់នោះខ្ទាតដួលទាំងចំហ មិនបញ្ឈប់ត្រឹមនេះ វានៅបន្តដេញតាមជល់បុរសម្នាក់នោះទៀតផង។

ចង់ដឹងច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា !

 

ដោយ៖ សិលាប្រភព៖ youtube