ព័ត៌មានអន្តរជាតិ ៖ រុស្ស៊ីអោយដឹងថា ខ្លួនបានបង្កើនការវាយប្រហារ​ ទ័ព  អាកាស កាន់តែខ្លាំងក្លា ជាងមុនប្រឆាំងនឹងក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេស​  ស៊ីរី ពោល បង្កើនការ វាយប្រហារតាមអាកាស ដោយបាញ់ម៉ីស៊ីល ចេញពីនាវាយក្ស ដល់ទៅ ៦៩លើក។

/

ប៉ុន្តែ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ដោយដឹងថា កម្រិតនៃការវាយប្រហារ ប្រឆាំង ISIS ពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ រដ្ឋាភិបាលប្រទេស រុស្ស៊ី អោយដឹងថាខ្លួនបានបើកការវាយប្រហារ ម៉ីស៊ីរយៈចម្ងាយឆ្ងាយពីនាវាចម្បាំង ពីសមុទ្រ Caspian Sea ប្រឆាំង ISIS ឈានចូលថ្ងៃទី៤ហើយ

/

របាយការណ៍ បញ្ជាក់អោយដឹងថា បណ្តាម៉ីស៊ីល ដែលបានបើកការវាយប្រហារនោះ គឺបានវាយចំ គោលដៅដ៏មានសារៈសំខាន់ របស់ ISIS តំបន់ Deir al-Zour ដែលជាតំបន់ស្នូលរបស់ ISISប្រមូល ផ្តុំទៅដោយប្រេងដ៏ច្រើនលើសលប់។

យោធាប្រទេសរុស្ស៊ីអោយដឹងថា ខ្លួនបាន   បើក ការវាយប្រហារ  បាញ់ម៉ីស៊ីល ១៨គ្រាប់ អំឡុងថ្ងៃ សុក្រម្សិលមិញនេះដោយបានកំទេចទីតាំង ISIS ៧ កន្លែងផ្សេងៗពីគ្នា រួមមានដូចជា ខេត្ត Raqqa ខេត្ត Idlib និងខេត្ត Aleppo ជាដើម ៕

/

                                                            វីដេអូ ឯកសារ

* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ នៅទំព័រដើម

 

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី