ដូចសភា​​ជាន់ទាប​​ដែរ ព្រឹទ្ធសភា​អាមេរិក​បាន​សំរេច​​កាលពីថ្ងៃទី​​១៨ ធ្នូ តាម​​រយៈ​ការ​បោះ​ឆ្នោត​​មួយលុបចោល​​ច្បាប់ដែ​​លហាមឃាត់​​ប្រឆាំង​​ពួកអ្នក​​រួមភេទ​ដូចគ្នា ​ចូលក្នុង​​ជួរ​កង​ទ័ព​​ដែលច្បាប់​​នេះ បង្កើត​ឡើង​​ការ​សម័យ​​លោក​ប៊ីល​ គ្លីនតុន ​ធ្វើប្រធានាធិបតី ។ ក្រោយ​ការ​អនុម័ត​របស់ព្រឹទ្ធសភា​​ច្បាប់នេះ​នឹង​ត្រូវ​​លុបចោល​ក្រោយ​ការ​ចុះ​ហត្ថលេខា​​របស់​ប្រធានាធិប តី​ លោក​បារ៉ាក់ អូបាម៉ា ។
កាលពី​ឆ្នាំ​​១៩៩៣ ប្រធានាធិបតី​សម័យ​កាល​នោះ លោក​ប៊ីល​ គ្លីនតុន ​បានលើកឡើង​​ពីច្បាប់​​មួយ​ហៅ​ថា ច្បាប់ “DON’T ASK, DON’T TELL ” (មិន​សួរ មិននិយាយ​) ដែលហាម​ឃាត់​​ពួកអ្នក​រួមភេទ​ដូចគ្នា មិន​ឱ្យចូល​បំរើក្នុង​កង​ទ័ព​ដោយចំហ ។ ​នយោបាយ​នេះ​ជា​កម្មវត្ថុ ​នៃការរិះគន់​របស់បណ្តា​ក្រុម​​ទាមទារ​​សិទ្ធិ​របស់​ពួកអ្នក​​​រួមភេទ​ដូចគ្នា​​ដែលយល់​ថា ច្បាប់នេះ​​រំលោភបំពាន ​សេរីភាពនៃ​ការ​បញ្ចេញមតិ ហើយ​​​សមាគម យោធា​​រួមភេទ​ដូចគ្នា ​ក៏រិះគន់​​ ឬ​ទាមទារ​​ឱ្យលុបចោល​​ច្បាប់​​នេះវិញ​​ដែរ ៕​