កាលពីថ្ងៃទី​៣០ ធ្នូ កន្លងមក​នេះ ទីភ្នាក់ងារ​​ព័ត៌មាន​​ចិនស៊ីន​ហួ បានសំរាំង​ព្រឹត្តិការណ៍​​សំខាន់ៗ ​លេច​ធ្លោជាង​គេលើពិភពលោកក្នុង​ឆ្នាំ​​២០១០ ។ ក្នុងចំណោម​​ព្រឹត្តិការណ៍​​សំខាន់​ប្រចាំ​ឆ្នាំ​​ទាំង​នេះ​​រួមមាន ៖#១-​ការបង្កើត​​តំបន់​ផ្លាស់​ប្តូរ​សេរីចិន-អាស៊ាន ​ កាលពីថ្ងៃទី​​១ មករា កន្លង​មក​នេះ ។ ជាមួយ​​ប្រជាជន​​១,៩​ពាន់លាននាក់ ​តំបន់​ផ្លាស់ប្តូរ​​សេរី​ចិន-អាស៊ាន CAFTA គឺជាត​ំបន់​​ផ្លាស់ប្តូរ​​សេរី​​ដ៏ធំ​​បំផុត​​បង្កើតឡើង​រវាង​បណ្តា​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​ជាមួយ​នឹង​ ​ទំហំ​​ពាណិជ្ជ​កម្ម​ប្រមាណជា​​៤.៥០០​ពាន់លានដុល្លារ ក្នុង​ឆ្នាំ​២០១០ ហើយ​​ផលទុន​ជាតិ​សរុប​​បូកបញ្ចូលគ្នា​​មាន​ដល់​​៦.០០០​ពាន់លាន​​ដុល្លារ ។ ការបង្កើត CAFTA គឺជា​​ដំណាក់កាល​គន្លឹះ​មួយក្នុងការ​​ពង្រីក​​ទំនាក់ទំនង​​ចិន-អាស៊ាន ។​#២-​ហៃទី​​ដែលរង​​ការបំផ្លាញ​​ធ្ងន់ធ្ងរ​បំផុត​​ដោយ​​ការរញ្ជួយដី​​ខ្លាំង​មួយ ។ ថ្ងៃទី​​១២ មករា ប្រទេស​ហៃទី​​រងគ្រោះ​​ដោយសារ​ការរញ្ជួយដី​​មួយ​មាន​​កំលាំង​៧,៣​រីស្ទ័រ ដែលសម្លាប់មនុស្ស​​ជាង​​២០០.០០០​នាក់ ហើយ​​បំផ្លាញ​​ហេដ្ឋារចនា​សម្ព័ន្ធ​​របស់ប្រទេស​នេះធ្ងន់ធ្ងរ​​បំផុត ។ មនុស្ស​ប្រមាណ​​ជា​១,៣លាន​នាក់ បាន​បាត់បង់​ជំរក​​ រួចរស់នៅ​​ក្នុងជំរំ​​នានា​នៅរដ្ឋ​ធានី​​ព័រអូប្រាំង​ និង​តំបន់​​ជុំវិញ ។ ​លើសពីនេះ​ទៀត​​ហៃទី​​កំពុងតែ​​ប្រឈម​មុខ​នឹងការឆ្លង​រាលដាល​នៃជំងឺ​អាសន្ន​រោគ​​ដែល​ចាប់​កើត​មានពី​​ខែត ុលាមក ។ រហូត​មក​​​ទល់ពេលនេះ មនុស្សប្រមាណ​​ជា​៣.៣៣៣​នាក់ ស្លាប់​ដោយ​សារ​ជំងឺ​នោះ​ ។​#៣-​សភាពការណ៍​​តានតឹង​នៅឧបទ្វីប​​កូរ៉េ ។ ​នាវា​ចម្បាំង​​កូរ៉េ​ខាងត្បូងឈ្មោះ CHEONAN ជាមួយ​​សមាជិក​ក្រុម​​នាវិក​១០៤​នាក់ ​បានលិច​ក្នុង​ដែន​ទឹកនៃ​​ឆ្នេរ​សមុទ្រ​​ខាងលិច​​របស់ឧបទ្វីប​​កូរ៉េ​ខាង​កាលពីថ្ងៃទី​​២៦ មីនា ក្រោយការ​ផ្ទុះ មួយ ។ ទាហាន​ម៉ារីន​កូរ៉េខាង​ត្បូង​​៤៦​នាក់ ​ត្រូវ​ស្លាប់​ដោយសារ​ការ​លិច​នាវា​នេះ ។ ថ្ងៃទី​២០ ឧសភា ​ក្រុម​ស៊ើប​​អង្កេត​​​ពហុជាតិ​បាន​ចេញ​ផ្សាយ​​សេចក្តី​​​សន្និដ្ឋាន​​របស់ខ្លួន​ដោយ​​គូស​បញ្ជាក់​ថ ា ​នាវា​នេះ​រងការ​បាញ់ប្រហារ​​ដោយ​គ្រាប់​​​បែក​បុករបស់​នាវាមុជទឹក​កូរ៉េ​ខាងជើង​មួយ​​គ្រឿង ។ ​កូរ៉េ​ខាង​ជើង​បាន​​ច្រានចោល​​ការចោទប្រកាន់​​របស់ក្រុង​​សេអ៊ូល ដោយ​​អះអាង​​ថា ខ្លួនពុំ​​បានចូល​រួមក្នុង​រឿង​លិច​នាវា​នេះ​ឡើយ។​#ថ្ងៃទី​​២៣ វិច្ឆិកា កូរ៉េ​ខាង​ទាំង​២ បានបាញ់​ត​គ្នា​ដោយ​កាំភ្លើង​​ធំ​​នៅកោះ YEONPYEONG ត្រួតត្រា​ដោយ​​កូរ៉េខា​ងត្បូង​ ។ ជនជាតិ​កូរ៉េខា​ង​ត្បូង​៤នាក់ស្លាប់ក្នុង​ឧប្បត្តិេហតុ​នេះ ។ ពីថ្ងៃទី​​២៨ វិច្ឆិកា ដល់​ថ្ងៃទី​​១ ធ្នូ កូរ៉េ​ខាងត្បូង​ និង​សហ​​រដ្ឋ​អាមេរិក​​បានធ្វើ​សមយុទ្ធ​​យោធា​រួម​ ជា​ទ្រង់​ទ្រាយ​​ធំក្នុង​សមុទ្រលឿង​​ចូលរួម​ដោយនាវា​ផ្ទុក​​យន្តហោះ​​អាេមរិក GEORGE WASHING-TON ។​ ថ្ងៃទី​៣ ធ្នូ ជប៉ុន និង​សហរដ្ឋ​អាមេរិក​បានបើក​​​ធ្វើសមយុទ្ធ​​យោធា​រួម​ជា​​​សមយុទ្ធ​ដ៏ធំ​​បំផុតពុំ​ធ្លាប់​ដែលធ្វើ​​ដោយប្រ ទេស​ទាំង​២​នៅ​តាម​បណ្តា​​មូលដ្ឋាន យោធា​ជប៉ុន ព្រម​ទាំង​​ក្នុង​​ដែន​អាកាស និង​ដែនសមុទ្រ​នៅ​ជុំ​វិញ ។​#៤-​ការធ្វើ​​ដំណើរ​​តាមអាកាស​​របស់អឺរ៉ុប​​ស្ទះ​ដោយសារ​​ភ្នំភ្លើង ។ ភ្នំភ្លើង​ក្រោម​ទឹកកក EYJAFJALLA ភាគខាង​ត្បូង​​អ៊ីស្លង់​​​បាន​ផ្ទុះ​កាល​ពីថ្ងៃទី​​១៤ មេសា ដោយ​​បញ្ចេញ​​​ផ្សែង​យ៉ាង​ក្រាស់​​ ដែល​ហុយ​​ឡើងខ្ពស់​​ជា​ច្រើន​​គីឡូ​ម៉ែត្រ​​លើ​អាកាស​ ។​ ពពក​ផេះ​​ភ្នំភ្លើង​នេះ រសាត់​​ឆ្ពោះ​​ទៅ​ទិស​ខាង​កើត និង​​ខាងត្បូង​​រាតត្បាត​​ដែន​​អាកាស​របស់​ប្រទេស​អឺរ៉ុបជា​​ច្រើន ក្នុង​នោះ​មាន​​ន័រវេស ប៉ូឡូញ អាល្លឺម៉ង់ បារាំង បែល​​ហ្សិក អង់គ្លេស និងរុស្ស៊ី ​ហើយធ្វើ​ឱ្យ​​​ស្ទះ​​ខ្លាំង​ដល់​​ការ​​ដឹកជញ្ជូន​​តាម​​អាកាស​​នៅអឺរ៉ុប​ប៉ះពាល់​​ដល់ពិភពលោក​​ទាំង ​​មូល ។ រយៈ​ពេល​​១សប្តាហ៍​​​ផេះ​ភ្នំភ្លើងនេះញ៉ាំង​ឱ្យ​មាន​ការ​លុប​ចោល​​ជើង​ហោះ​ហើរេ​​ដល់ទៅ​​១០០.០០០​​ជើ ង ដោយ​បណ្តា​​ក្រុម​ហ៊ុនអាកាស​ចរណ៍​​ទូទាំង​​អឺរ៉ុប បង្ក​ការ​​ខូច​ខាត​ខាង​សេដ្ឋ​កិច្ច​​ជាច្រើន​ពាន់លាន​អឺរ៉ូ ។​#៥-​ប្រេងធ្លាយ​​រសាត់យ៉ាង​ធំក្នុង​ឈូង​សមុទ្រ​​ម៉ិចស៊ិក ។ ​ថ្ងៃទី​​​២០ មេសា មានការ​ផ្ទុះ​មួយ​​កើត​មាន​នៅ​ទីតាំង​​បូមប្រេង​ DEEPWATER HORIZON របស់ក្រុមហ៊ុន​ប្រេង​យក្ស​​អង់​គ្លេស BP ក្នុងឈូង​សមុទ្រ​ម៉ិចស៊ិក​​ បណ្តាល​ឱ្យ​​ស្លាប់កម្មករ​​​១១​នាក់ ។ ការខិតខំ​ប្រឹង​ប្រែង​​របស់​ក្រុមហ៊ុន​ BP ក្នុង​ការ​បញ្ឈប់​​ការ​ធ្លាយ​ប្រេង​​ប្រើ​ពេល​យូរ អូសបន្លាយ​​រហូត​ដល់​​ថ្ងៃ​ទី​​១៩ កញ្ញា ទើប​អាច​បិទ​​ជិត ។ រយៈ​ពេល​៥ខែ​​ប្រេង​ដល់ទៅជាង​៤លាន​ធុង បាន​​ធ្លាយចេញ​​អណ្តែត​រសាត់ ក្នុងឈូងសមុទ្រ​​ម៉ិចស៊ិក​​ប៉ះ​ពាល់​​យ៉ាងធ្ងន់ធ្ងរ​​​ដល់​បរិស្ថាន ​ពុំធ្លាប់​​មានក្នុង​​ប្រវត្តិ​​សាស្ត្រ​​អាេមរិក ។#ព្រឹត្តិការណ៍​​ធំៗ​ដទៃៗ​ទៀត​ប្រចាំ​ឆ្នាំ​នេះមាន​​ការ​ពង្រឹង​​លក្ខន្តិកៈ​​សេដ្ឋ​កិច្ច​​​របស់​​បណ្តា ​ដែល​​មាន​ការ​ងើបឡើង​​ខាង​សេដ្ឋកិច្ច និង​វិបត្តិ​​បំណុល​​របស់បណ្តា​​ប្រទេស​ក្នុង​តំបន់អឺរ៉ុប ៕