អាមេរិក៖​ តាមសេចក្ដីរាយការណ៍របស់សារពត៌មាន​ក្រុងញូវយ៉ក បានអោយដឹងថា ក្មេងស្រីម្នាក់ដែលមានអាយុ ​៧ ឆ្នាំត្រូវបានបុរសម្នាក់ជាអ្នកបើករថយន្ដក្រុង​ នៃក្រុងញូវយ៉កជួយសង្គ្រោះ ខណៈ​ពេលដែលនាងបានឈរនៅលើ​ម៉ាស៊ីនត្រជាក់ នៃអាគារជាន់ទីបី ហើយបានលោតចុះមកដី។width=454លោក​ Stephen St Bernard បាននិយាយថា បន្ទាប់ពីលោកធ្វើដំណើរមកពីកន្លែងធ្វើការ​ របស់លោកក្នុងតំបន់ Coney Island វិញ ស្រាប់តែលោកបានឃើញក្មេងស្រីម្នាក់មានអាយុ ប្រហែលជា ៧​ ឆ្នាំបានឈរនៅលើម៉ាស៊ីនត្រជាក់ក្បែរមាត់បង្អួច នៃអាគារជាន់ទីបី ហើយមានអក្បកិរិយាប្រុងនឹងលោតចុះមកដី។ width=455ឃើញបែបនេះលោកក៏បានស្រែកប្រាប់នាងថា 'នែ៎នាងតូច ឆាប់ចូលទៅក្នុងផ្ទះវិញ ឈរបែបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់'! គាត់ក៏បានស្រែកហៅឪពុក ម្ដាយនាងដែរ តែក្នុងផ្ទះហាក់មានសភាស្ងាត់ណាស់។ គាត់និយាយទៀតថា រំពេចនោះក្មេស្រីនោះត្រៀមនឹងលោត​​​មកដីទៅហើយ។ លោក Bernard បានយកដៃទាំពីរបស់គាត់ចាប់ក្មេងស្រីនោះ ពេញមួយទំហឹងដៃរបស់គាត់តែម្ដង។គាត់បានបន្ដថា ក្មេងស្រីនោះពិតជាសំណាងណាស់ ពេលធ្លាក់មកលើដៃរបស់គាត់ គឺនាងមិននឹងសន្លប់ផង។ តែគាត់គ្រាន់តែមានរបួសដៃបន្ដិចបន្ដូចប៉ុណ្ណោះ។ width=455

លោក Stephen St Bernard​ ដែលបានជួយសង្ក្រោះក្មេងស្រីនេះជាវីដេអូរក្លីបដែលបង្ហាញពីការលោតរបស់ក្មេងស្រីនោះ​ សូមចុចដើម្បីមើល។ ប្រការចងចាំ៖ ឪពុកម្ដាយគ្រប់រូប ពុំគួរទុកកូនចោលអោយនៅផ្ទះតែម្នាក់ឯងឡើយ។ បើចាំបាច់ ពេលឪពុកមា្ដយមិននៅផ្ទះ​​ គួរណាស់ចាស់សោផ្ទះ ឬដាក់គន្លឹះបង្អួចអោយបានស្រួលបួលសិនដែរ៕

 

 

ដោយ: សារិនប្រភព៖ sky