នាយករដ្ឋ​មន្ត្រី​​ថៃ លោកអាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​ថ្លែងកាលពីថ្ងៃទី​​២៦ ធ្នូ ថា លោក​គ្រោង​រៀប​ចំ​​ការបោះឆ្នោត​​មុនកាល​កំណត់​​មួយនា​ឆ្នាំ​​ខាង​មុខនេះ ដើម្បី​សំរាល​​ភាពតានតឹង​​ខាង​នយោ​បាយ​​ដែលកើត​មានក្នុង​​ប្រទេស ។​#ក្នុង​សុន្ទរកថា​​ប្រចាំ​សប្តាហ៍​​មួយតាម​ទូរទស្សន៍​​ លោក​អាប់ភីស៊ីត ថ្លែងថា ​មធ្យោ​បាយ​​​ដែល​នាំ​ឱ្យអ្វីៗ​​វិល​​ទៅរកភាព​ធម្មតា​ឡើង​វិញ​​ គឺការបោះឆ្នោត​​ថ្មីមួយ ។ ​លោកពុំ​បានលើក​ឡើង​​ពីកាលបរិច្ឆេទ​​សំរាប់ការ​បោះឆ្នោត​​​នេះ​ឡើយ ​ដោយគ្រាន់​តែ​​លើក​ឡើង​ថា អាចធ្វើ​នា​ឆមាស​ទីមួយឆ្នាំ​​២០១១ ។#នាយករដ្ឋ​មន្ត្រី​​ថៃ​បានថ្លែង​ជា​ញឹក​ញាប់​​ថា ការបោះឆ្នោត​​ទូទៅអាច​រៀបចំ​ធ្វើក្រោយ​​​​អនុ​ម័ត​​ ការកែ​ទំរង់​​រដ្ឋ​ធម្មនុញ្ញ​​ ដែល​នោះនឹង​ជា​ភារ​កិច្ច​ដំបូងគេ​របស់​សភា​ថៃ​ក្នុងឆ្នាំ​​២០១១៕