ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស   ប្រទេសប្រេស៊ីល  ក៏កំពុងតែតាមដានស៊ើបអង្កេត ដើ ម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន និងសាកសួរស្រ្តីជាម្តាយ បន្ទាប់ពីនាងបានបង្ហោះ ថាចង់ លក់កូនតូចរបស់ខ្លួន ជាថ្នូរនឹងសាច់ប្រាក់  ជិត ៤៥០ ដុល្លារ  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=449

គួររំឭកផងដែរថា ករណីប្រកាសលក់កូនជាសាធារណៈមួយនេះ ត្រូវបានគេប្រទះឃើញនៅ លើគេហទំព័រអនឡាញ ទិញ និងលក់ របស់ប្រទេស ប្រេស៊ីល OLX ។ ដោយឡែក បើតាម ការរៀបរាប់អោយដឹង   ជាមួយនឹងការបង្ហោះឡើង  ក្នុងគោលបំណងចង់លក់កូនតូចរបស់ ខ្លួននោះ ស្រ្តីជាម្តាយ បានអះអាង អោយដឹងថា នាងខ្ញុំត្រូវទៅធ្វើការ ដូច្នេះខ្ញុំពិតជាត្រូវការ សម្រាក ដោយឡែក កូនតូចនេះ យំខ្លាំងណាស់។

លើសពីនេះទៅទៀត ​​  ប្រភពសារព័ត៌មានដដែលបន្ថែមថា  មិនដល់រយៈពេល ២៤ ម៉ោង ស្រួលបួល រូបថតបង្ហោះ   ដោយបញ្ជាក់ព័ត៌មានលម្អិតចង់លក់កូននោះ  ត្រូវបានគេលុប ចេញពីគេហទំព័រ ពោលគឺ អ្នកគ្រប់គ្រងទំព័រតែម្តង ធ្វើការលុបចេញ ខណៈវាខុសទៅនឹង ច្បាប់ ក៏ដូចជានិតិវិធីផ្លូវការ។

យ៉ាងណាមិញ លោក  Marcela Orçai  ជាអ្នកជំនាញប្រឆាំងបទល្មើសទាក់ទិននឹងកុមារ ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញាណ និង នាំខ្លួនយកមកសាកសួរ​     តែព័ត៌មានលម្អិតរួមទាំងលេខទូរស័ព្ទដែលបង្ហោះជាមួយនឹង កូនតូចនោះ មិនមានអ្នកឆ្លើយតបនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន- ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី អាស៊ី

ប្រែសម្រួល ៖ កុសល ប្រភព ៖ ស្កាយ