ព្រះសីហនុ ៖ បុរសជាឪពុក បានលង់ទឹក សមុទ្រស្លាប់ បាត់បង់ជីវិត មិនអាចជួយសង្រ្គោះ បានឡើយ ពេល ចុះទៅជួយស្រង់កូនខ្លួនឯង ដែលលង់ទឹក ពេលកំពុងលេង ទឹកសមុទ្រ ដែលមានរលកខ្លាំង នៅម្តុំឆ្នេរ កន្ទុយនាគ ជិតឆ្នេរសុខា កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកទេសចរណ៍ ជនជាតិវៀតណាម មានសញ្ជាតិអាមេរិក ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ស្គាល់ជនរងគ្រោះ នៅឡើយទេ  ៕

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល