កាលពីពេលមុន ក្នុងព្រឹត្តិការណ៍បង្ហាញស្មាតហ្វូន One, HTC មិនបានបង្ហើបពីតំលៃលក់ឡើយ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា ស្មាតហ្វូននេះនឹងធ្វើការចែកចាយលក់នៅពាក់កណ្តាលខែមីនា។ជាក់ស្តែង ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ O2 នៅប្រទេសអាឡឺម៉ង់ បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា នឹងដាក់លក់ HTC One ជាមួយតំលៃមិនមានកិច្ចសន្យា ៦៦១ euro, ដែលប្រហែលនឹង៩០០ ដុល្លារអាមេរិច។

/

ក្នុងនោះអ្នកតំណាងរបស់ HTC វៀតណាម បានឲ្យដឹងថា One ក៏នឹងត្រូវបានដាក់លក់នៅវៀតណាមក្នុងខែមីនា ដូចនឹងទីផ្សារពិភពលោកដែរ។ តំលៃលក់មិនត្រូវបានបង្ហើបឲ្យដឹងឡើយ ប៉ុន្តែវាអាចថោកជាង Butterfly ស្មាតហ្វូន Full HD មួយទៀតរបស់ HTC។

HTC One គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងពេលថ្មីៗនេះ ជាសត្រូវគួរឲ្យព្រួយបារម្ភរបស់ Sony Xperia Z និង Galaxy S IV ដែលជិតនឹងបង្ហាញខ្លួនរបស់ Samsung។ នេះក៏ជាស្មាតហ្វូន Full HD ដែលមានអេក្រង់ភ្លឺច្បាស់បំផុត ដែលមានកំរិត Pixel 468 ppi ជាមួយអេក្រង់ទំហំ 4,7 inch។

ក្រៅពីនេះ One ក៏ត្រូវបានវាយតំលៃខ្ពស់តាមរយះការប្រើប្រាស់ chip Quad Core ស៊េរីថ្មីរបស់ Qualcomm, រចនាម៉ូដ សំបកស្រោបដោយធាតុអាលុយមីញ៉ូមពេញតួម៉ាស៊ីន ស្អាតប្លែកភ្នែក និងកាមេរ៉ា ប្រើបច្ចេកវិទ្យា Ultrapixel ជាមួយសមត្ថភាពជាច្រើន៕

/

/

/

ដោយ៖ សិលាប្រភព៖ VE & TTE