នៅដើមសប្តាហ៍នេះ សារព័ត៌មាន Phonearena បានរាយការណ៍ថា មានលេចចេញនូវរូបភាពទូរស័ព្ទ លំដាប់ថ្នាក់ធម្មតាមួយ ដែលគេហៅថា Lumia 505 កំពុងតែស្ថិតនៅក្នុង ដំណាក់កាលផលិត។ ឥឡូវនេះទូរស័ព្ទនេះ បានចេញបង្ហាញខ្លួនជាផ្លូវការហើយ។
ទូរស័ព្ទ Nokia Lumia 505 នឹងមានភ្ជាប់បណ្តាញណេតវើក Telcel របស់ក្រុមហ៊ុន ម៉ីស៊ីកូ ហើយលក្ខណៈដែលមិនទាន់ដឹងកាលបរិច្ឆេទ ចេញបង្ហាញខ្លួន និងតម្លៃនោះ យើងដឹងយ៉ាងច្បាស់ថា ទូរស័ព្ទនេះ នឹងមានអេក្រង់ទំហំ ៣,៧អ៉ីញ ប្រភេទ AMOLED ជាមួយកាមេរ៉ាទំហំ 8MP ។ ទូរស័ព្ទនេះ គ្មានកាមេរ៉ាមុខនោះទេ ហើយវានឹងមានវត្តមាន ជាមួយនឹងអង្គចងចាំទំហំ 4GB ដែលមានថាមពលថ្មកំលាំង 1300mAh។
ទូរស័ព្ទ Nokia Lumia 505 នឹងមានវត្តមានពណ៍ផ្កាឈូក ខ្មៅ ឬក្រហម។ ជាក់ស្តែងទូរស័ព្ទនេះ មិនមែនជាប្រភេទទូរស័ព្ទស្មាតហ្វូនទំនើបបំផុត ឬក៏លំដាប់កណ្តាលនោះទេ។ ប៉ុន្តែវាជាទូរស័ព្ទធម្មតា សម្រាប់ប្រើការហៅចេញឬចូល ព្រមទាំងថតរូបភាពប៉ុណ្ណោះ ព្រោះកុំភ្លេចថា នៅខាងខ្នងទូរស័ព្ទមានកាមេរ៉ា ទំហំ 8MP និងមានហ្គេមមួយចំនួនផងដែរ។ ទូរស័ព្ទ Nokia Lumia 505 នេះ មកជាមួយប្រព័ន្ធ ប្រតិបត្តិការ Windows Phone 7.8 ៕

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល