ការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ​ជ្រើស​រើស​បវរកញ្ញា ទេសចរណ៍​អន្តរ​ជាតិ​ប្រចាំឆ្នាំ​២០១០ បាន​ប្រព្រឹត្តិ​​ទៅកាលពីថ្ងៃទី១៧ ធ្នូ កន្លងមកនេះ នៅទី​ក្រុង​ហ្សាន់យ៉ាង ខេត្ត​ហ្គង់ដុង ភាគខាង​ត្បូងប្រទេសចិន​។ ក្នុង​ការប្រកួត​បវរកញ្ញាទេសចរណ៍អន្តរជាតិ​ឆ្នាំ​២០១០ នេះ​បវរកញ្ញាទេសចរណ៍​មកពីអ៊ីស្លង់​នាង JENNY (រូបកណ្តាល) ជាអ្នក​ជាប់​លេខ​មួយ​ទទួល​​មកុដ​បវរកញ្ញា​ទេ​សចរណ៍​អន្តរជាតិ​​២០១០ ។ ចំណែកចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​បវរកញ្ញា​ទេសចរណ៍​អាមេរិក​នាង​ LEXI ហើយ​ចំណាត់ថ្នាក់​លេខ៣ បានទៅលើ​នាង​បាបូ​រ៉ាបវរកញ្ញា​ទេសចរណ៍ឆេក ៕