ទាហានអូតង់​​​២នាក់ស្លាប់​កាលពីថ្ងៃទី​​២៨ ធ្នូ ​នៅភាគខា​ងត្បូង​​អាហ្វហ្គានីស្ថាន​​ដែលធ្វើ​ឱ្យ​​ចំនួន​ទាហាន​​បរទេស​ស្លាប់​ក្នុង​ប្រទេស​នេះ​ឡើង​​ដល់​ ជាង​​៧០០នាក់ ​ក្នុងឆ្នាំ​​២០១០ ជា​ឆ្នាំ​ដែល​​កង​ទ័ព​​​ចំរុះ​ទទួល​ការ​​បាត់បង់​មនុស្ស​ច្រើន​​​បំផុត​ពុំ​​ធ្លាប់​មាន​តាំងពី​​ចាប់​ផ្ត ើម​​ជម្លោះ​មក ។​ ​ក្នុងសេចក្តី​ប្រកាស​​មួយ​​ អង្គការ​​អូតង់​​រាយ​ការណ៍​​ថា ​ទាហាន​​២នាក់​​របស់ខ្លួនបានស្លាប់ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​​​​លាក់នៅ​តាម​ចិញ្ចើម​​ថ្នល់​​ តែ​ដោយ​​ពុំបញ្ជាក់​​ឱ្យច្បាស់​​​ជាង​នេះ​​ទៀតឡើយ ។
យោងតាម​​ការកត់សំគាល់​​​របស់ AP ឱ្យ​​ដឹង​ថា ​ការស្លាប់​​ទាហាន​​អូតង់​​២នាក់នេះ​ទៀត​​ ធ្វើ​ឱ្យ​ចំនួន​ទាហាន​​បរទេស​​ស្លាប់​​នៅអាហ្វហ្គានីស្ថាន​​​​ក្នុង​ឆ្នាំ​​២០១០នេះ ​ឡើងដល់​លើស​ពី​​៧០០​នាក់ ។ ​ឆ្នាំ​​២០១០ ​ជាឆ្នាំ​ដែលទាហាន​​បរទេស​ស្លាប់​ច្រើន​​​នៅអាហ្វ​ហ្គានីស្ថាន​​​​​ពុំ​ធ្លាប់​មាន​​ចាប់តាំង​ពី​​​​ឆ្នាំ ​​២០០៩​មក ដោយក្នុង​ឆ្នាំ​​២០០៩ នោះ​ទាហាន​​បរទេស​​ស្លាប់នៅ​អាហ្វហ្គានីស្ថាន​​​​មាន​​៥០៤​នាក់ ៕