អូស្រ្ដាលី៖​ ការពិតណាស់ ក្នុងរយៈពេលប៉ុន្មានខែមុននេះ ក្រុមអ្នកអភិរក្សផ្នែកសត្វព្រៃ បានបង្ហោះរូបភាពវីដេអូ នៃសត្វពីងពាងក្ងោក សាសងស្នេហាគ្នាម្ដងទៅហើយ ដែលវីដេអូនោះបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល និងស្ងើចសសើរ យ៉ាងខ្លាំងពីភាពប៉ិនប្រសព្វ នៃសត្វពីងពាងក្ងោកឈ្មោល សុំស្នេហ៍ពីពាងក្ងោកញី។

width=458

តែថ្មីៗនេះ ក្រុមអ្នកអភិរក្សសត្វព្រៃ បានបង្ហោះនូវវីដេអូក្លីប ដែលបង្ហាញពីសត្វពីងពាងនេះរ៉ាំ​ចាក់ក្បាច់ និងពុតពែនដងខ្លួនរបស់គេវិញម្ដង។ សត្វពីងពាងក្ងោកនេះ គឺមានខ្លួនតូច តែកន្ទុយរបស់គេ គឺរាយសាយធំដូចកន្ទុយសត្វក្ងោកបេះបិទ។

width=458

គួរបញ្ចាក់ផងដែរថា សត្វនេះ ភាគច្រើន គឺមានទំហំដងខ្លួន ៥ មីលីម៉ែត្រ និងជាញឹកញាប់ត្រូវបានគេរកឃើញ នៅក្នុងតំបន់ព្រៃមួយ នៅប៉ែកខាងត្បូងឈាងខាងកើត នៃប្រទេសអូស្រ្ដាលី។ នេះជាវីដេអូក្លីប នៃការរ៉ាំ របស់សត្វពីពាងក្ងោកនេះ​ សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail