ការផ្ទុះ​​ថង់​មួយដែលគេរៀបចំ​​ជាមុន ក្នុង​រថ​យន្តបឺស​​មួយគ្រឿង​​​ ដែលធ្វើដំណើរ​​​ទៅកាន់​ទីក្រុង​​​កាមប៉ា​ឡា រដ្ឋធានី​​អ៊ូហ្គង់​​ដា បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​​២នាក់ និង​របួស​​២៦​នាក់ ​កាលពីថ្ងៃទី​​២០ ធ្នូ នៅទីក្រុង​ណៃរ៉ូប៊ី រដ្ឋធានី​​កេន​យ៉ា ។ ប៉ូលិស​​កេនយ៉ា​​សង្ស័យ​ថា ​នេះជា​​ការ​វាយប្រហារ​​ភេរវកម្ម​​មួយ ។​#នាថ្ងៃនោះ​​​ភ្នាក់ងារ​​សន្តិសុខ​អ៊ូហ្គង់ដានិយាយ​ថា ​ប្រទេសនេះ​​ស្ថិត​ក្នុង​សភាព​​ប្រកាស​អាសន្ន​​​បន្ទាប់ពី​​ព័ត៌មាន​ទាំងឡាយ​ ដែល​ថា បណ្តា​​ក្រុម​ដែល​​មានទំនាក់ទំនង​​ជាមួយ​អាល់កៃ​ដាអា​ច​រៀបចំ​​ការ​វាយប្រហារ​​ភេរ​វកម្ម​​នៅអ៊ូហ្គង ់ដា ​​ឱកាស​​​បុណ្យ​​ដំណាច់ឆ្នាំ ។​#ប៉ូលិស​​​និយាយ​ថា ​អ្នកស្លាប់​​ម្នាក់​​ប្រហែល​​ជាស្ថិត​​ក្នុងក្រុម​​​មនុស្ស​​ដែល​​រៀបចំ​ដាក់ក្នុង​រថយ​ន្ត​​នេះ​​នូវថង់ ដែល​​មានលាក់គ្រឿង​ផ្ទុះ​​ ។ អ្នករង​គ្រោះ​​ទី​២ស្លាប់ពេល​​បញ្ជូនទៅមន្ទីរពេទ្យ​ដែល​​ទទួល​​​ព្យា​បាល​​អ្នក​របួស​​២៦​នាក់ ។​#កាលពី​ថ្ងៃទី​​៣ ធ្នូ ​កន្លងមកនេះ ពួកជន​​មិនស្គាល់​​មុខ​បានបាញ់​​សំលាប់ប៉ូលិស​​កេន​យ៉ា​​៣​នាក់ នៅទីក្រុង​​ណៃ​រ៉ូប៊ី ក្នុងការ​វាយប្រហារ​​ដាច់ដោយឡែក​​ពីគ្នា​​២​៕