តារា ៖ បើតាមប្រភពសារព័ត៌មាន Dailymail ដែលបានតាមប្រមាញ់នូវព័ត៌មានដែលទាក់ទងនឹងតារាចម្រៀងស៊ិចស៊ីគឺនាង  Kim Kardashian បានបញ្ជាក់អោយដឹងថា នាង Kim Kardashian បានទៅសំរាកលំហែរជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Kenye West

/

គួរបញ្ជាក់ផងដែរថា នាង Kim Kardashian មានវ័យ​ 31 ឆ្នាំ នឹងមានអាជីពជាតារាចម្រៀង ក៏ដូចជាតារាម៉ូដែលមួយរូប​ដែលកំពុងតែទទួលបានការពេញនិយម បាននិយាយបញ្ជាក់អោយដឹងថា នាងពិតជាមានភាពសប្បាយរីករាយមែនទែន    ស្របពេលដែលនាងបានឈប់សំរាកពីការងារ  ដើម្បីចាប់យកឧកាសមកធ្វើដំណើរកំសាន្តជាមួយនឹងមិត្តប្រុសរបស់នាង ពោលគឺ  លោក Kenye West ដែលជាតារា Rap ដ៏ល្បីមួយរូបផងដែរ។

width=492

លើសពីនេះទៅទៀត នាង  Kim Kardashian ខ្លួនឯងផ្ទាល់ ក៏បានបង្ហោះរូបក្នុងអំឡុងពេលសំរាកលំហែររបស់នាងចូលទៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាង ដែលនៅក្នុងនោះរួមមានដូចជា ៖ រូបភាពស៊ិចស៊ីជាមួយនឹងឈុត Bikini ពណ៌ខ្មៅនៅលើវាលខ្សាច់នឹងរូបភាពនាងគេងនៅលើគ្រែ មុនពេលចូលដំណេកជាដើម។

width=486

គូររំឮកផងដែរថា​ នាង Kim បាននិយាយបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ៖ ទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរនាក់ ពិតជាមានភាពផ្អែមល្ហែម ក៏ដូចជាស្អិតរមួតមែនទែន  ស្របពេលដែលដៃគូរស្នេហារបស់នាងបាន គឺលោក Kenye West បាននិយាយថា  ទោះបីជាគាត់បានធ្លាប់ស្គាល់នារីជាច្រើនក៏ពិតមែន តែនាង Kim Kardashian ទើបធ្វើអោយគាត់មានអារម្មណ៍ថា នារីដែលគាត់កំពុងតែខិតខំស្វែងរកនោះ ជាចុកក្រោយ គាត់បានជួបហើយ គឺនាង Kim Kardashian នេះតែម្តង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ dailymail