ភ្នំពេញ ៖ អ្នករើសអេតចាយម្នាក់ ត្រូវបានភាគីទំនាស់ចាក់នឹងកាំបិតស្លាប់ ដោយសារតែមានទំនាស់ ពាក្យសម្ដី ជាមួយគ្នា កាលពីវេលាម៉ោង ប្រមាណ ១១និង៥០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមផ្លូវ លេខ ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពោលស្ថិតនៅខាងក្រោយ ក្រសួងធនធានទឹកចាស់។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ បាត់បង់ជីវិតនេះ មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ប៉ុន្ដែមានអាយុជិត ៣០ឆ្នាំ ហើយមុខរបរ ជាអ្នករើសអេតចាយ ។ ដោយឡែកជនបង្ក វិញ ក៏មិនទាន់ស្គាល់អត្ដសញ្ញាណដែរ ប៉ុន្ដែបានរត់គេចខ្លួន បាត់ក្រោយកើតហេតុ ។ យ៉ាងណាក៏ដោយ មន្ដ្រី នគរបាលព្រហ្មទណ្ឌមួយរូប បានឱ្យដឹងថា អត្ដសញ្ញាណ ជនបង្ក ត្រូវបានសមត្ថកិច្ចកំណត់រួចហើយ និងកំពុង តាមចាប់ខ្លួន៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល