តូយ៉ូតា​​ដែលជា​ក្រុម​​ហ៊ុន​ផលិត​​រថយន្តនាំ​មុខ​​គេ​នៅលើ​ពិភពលោក បានយល់ព្រម​​បង់ប្រាក់​ពិន័យ​​៣២លានដុល្លារអាេមរិក ​ក្រោយពី​​ការ​ស៊ើប​អង្កេត​​សហព័ន្ធ​​ចំនួន​​២ បាន​រកឃើញ​ថា ​ក្រុម​ហ៊ុននេះ​មាន​ទោស​កំហុស​​ចំពោះ​ការ​​ដោះ​ស្រាយ​​របស់ខ្លួនលើការ​ប្រមូល​រថយន្ត​​​កាលពី​ពេល​ថ្មីៗ​ក ន្លង​មក ។ នេះបើ​តាម​ការប្រកាស​​ឱ្យ​​ដឹង​​ដោយក្រសួង​​ដឹកជញ្ជូន​​សហរដ្ឋអាមេរិក​ កាលពីព្រឹកថ្ងៃទី​​២១ ធ្នូ ។​#ក្នុងការ​​ពិន័យ​លើក្រុមហ៊ុន​​តូយ៉ូតា​​នោះ​ត្រូវ​បាន​​ចែក​ចេញ​ជាពីរ​​ករណី​គឺ​មួយករណី​​ត្រូវ​ពិន័យ​ ​ជា​ប្រាក់​ចំនួន​​​១៦,៣៧៥​លាន​ដុល្លារ ​និង​មួយ​ករណីទៀត​​ពិន័យ​​ជាប្រាក់​​១៦,០៥​លាន​ដុល្លារ​ ។#ការពិន័យ​នេះធ្វើឡើង​​​ចំពេល​កំពុង​មាន​ការ​ស៊ើប​​អង្កេត​​​ជា​បន្ត​បន្ទាប់​​ថា ក្រុមហ៊ុន​​តូយ៉ូតា​​មិន​គោរព​​តាម​តំរូវការ​​សហព័ន្ធ​​ទាក់ទិន​​ទៅនឹង​បញ្ហា​​សុវត្ថិភាព ។​#រដ្ឋ​មន្ត្រី​​ដឹកជញ្ជូន​អាមេរិក លោក Ray Lahood អបអរ​ចំពោះ​​ដំណោះស្រាយ​​នោះ​ដោយ​​លោក​ថ្លែង​ថា​ ​ក្រុមហ៊ុន​តូយ៉ូតា ​នឹងធ្វើ​ការ​​ប្រកប​ដោយ​​កិច្ច​សហ​ប្រតិបត្តិការ​​​​នាពេលអនាគត ដើម្បី​​ធានា​សុវត្ថិភាព​​សំរាប់​​អតិថិជន​របស់​​ខ្លួន ។ #លោក Steve Angelo មន្ត្រីផ្នែក​​គុណ​ភាព​​របស់​ក្រុម​ហ៊ុន​​តូយ៉ូតានិយាយ​ថា ក្រុមហ៊ុន​​របស់​លោក​​មាន​ភាពរីករាយ​​ណាស់ ដែល​​បញ្ហា​​ផ្នែក​​ច្បាប់ទាក់​ទិននឹង​ក្រុមហ៊ុនត្រូវ​បានដោះស្រាយ។#ពាក្យ​បណ្តឹង​​ប្រឆាំងក្រុមហ៊ុន​តូយ៉ ូតា​​នោះ ជា​វិធាន​​ការរដ្ឋ​ប្បវេណី​ធំបំផុត​​ដំបូងគេ​​របស់​សហ​រដ្ឋអាមេរិក​​ចាប់តាំង​ពី​ក្រុមហ៊ុន​តូយ៉ូតា​​បាន​ ប្រមូល​​​រថយន្តជា​ច្រើន​​លានគ្រឿង​​ដោយ​សារ​បញ្ហា​​ហ្គារ និង​ប្រព័ន្ធ​ហ្វ្រាំង ៕