​​ប្រធាន​សហជីពកម្មករ​មួយ​រូប​ ​កាលពី​ម្សិលមិញ​​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ ​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ ​ដើម្បី​រៀបចំ​គម្រោង​គោលនយោបាយ​ ​លំនៅ​ដ្ឋាន​ថ្មី​ដែល​មាន​តំលៃ​សមរម្យ​ ​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​។​​

លោក​ ​សោម​ ​អូន​ ​ប្រធាន​សម្ព័ន្ធ​សហជីព​សម្ព័ន្ធជាតិ​ ​នៃ​កម្ពុជា​ ​បាន​ថ្លែង​ក្នុង​ពិ​ធី​ប្រា​រព្ឋ​ទិវា​ពលកម្ម​អន្តរជាតិ​ថា​ ​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​សម្រាប់​កម្មករ​កាត់ដេរ​ ​នៅតែ​តម្រូវការ​ចាំបាច់​។​

​លោក​ ​អូន​ ​បាន​មានប្រសាសន៍​ថា​ ​”​កម្មករ​ភាគច្រើន​ដែល​ធ្វើការ​នៅ​ភ្នំពេញ​ ​រស់នៅ​ក្នុង​ផ្ទះ​ជួល​។​ ​ពួកគេ​ធ្វើការ​ ​២០​ ​ឆ្នាំ​ ​ហើយ​ពួកគេ​ក៏​ជួលផ្ទះ​រយៈពេល​ ​២០​ ​ឆ្នាំ​ដែរ​ ​រហូតដល់​ពួកគេ​ឈប់​ធ្វើការ​។​ ​កម្មករ​មិន​មានផ្ទះ​ផ្ទាល់ខ្លួន​ទេ​។​ ​”​

/

​លោក​បាន​បន្ថែម​ថា​ ​”​ខ្ញុំ​គិតថា​ប្រសិនបើ​រដ្ឋាភិបាល​ ​បង្កើត​គោលនយោបាយ​ ​ដើម្បី​ធ្វើឲ្យ​លំនៅ​ដ្ឋាន​ដែល​តំលៃ​សមរម្យ​សម្រាប់​កម្មករ​ ​នោះ​ពួកគេ​អាច​មានផ្ទះ​ផ្ទាល់ខ្លួន​ ​ក្នុងរយៈពេល​ពី​ ​៥​ ​ទៅ​ ​១០​ ​ឆ្នាំ​”​ ​។​

​លោក​ ​អូន​ ​បាន​និយាយ​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​អាច​ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការ​ផ្តល់​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​នោះ​ ​ជីវិត​របស់​កម្មករ​នឹង​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ​លោក​គាំទ្រ​គំនិត​នេះ​ ​ហើយ​ថា​ក្រសួង​នឹង​ធ្វើការ​ជាមួយ​ដៃគូ​ ​ក្នុង​វិស័យ​ឯកជន​ ​ដើម្បី​កាត់បន្ថយ​តម្លៃ​ការ​ស្នាក់នៅ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ខ្ញុំ​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​ដៃគូ​មួយចំនួន​ ​ជាពិសេស​ក្រុមហ៊ុន​នៅក្នុង​វិស័យ​ឯកជន​ ​ដើម្បី​វិនិយោគ​លើ​លំនៅ​ដ្ឋាន​ ​និង​ការ​ស្នាក់នៅ​ ​ដើម្បី​លក់​ទៅ​ឲ្យ​កម្មករ​យើង​ក្នុង​តម្លៃថោក​សមរម្យ​”​ ​។​

​ប្រសិនបើ​ខ្ញុំ​មាន​ប្រាក់​ច្រើន​ ​ខ្ញុំ​នឹង​អនុវត្ត​គម្រោង​សម្រាប់​កម្មករ​យើង​។​ ​យើង​នឹង​ពិភាក្សា​ ​ហើយ​ពិចារណា​ចំណុច​នេះ​ ​នៅពេល​ដែល​មូលនិធិ​សន្តិសុខ​សង្គមជាតិ​ ​មាន​ប្រាក់​ច្រើន​ដើម្បី​ជួយ​ដល់​គម្រោង​នេះ​ ​”​។​ ​«​នៅពេល​ដែល​កម្មករ​មានផ្ទះ​ជា​កម្មសិទ្ឋិ​ផ្ទាល់ខ្លួន​ ​ជីវភាពរស់នៅ​របស់​ពួកគេ​នឹង​ប្រសើរ​ឡើង​»​។​

​លើស​ពីនេះ​ទៀត​លោក​ ​សំ​ ​ហេង​ ​បាន​មានប្រសាសន៍​ថា​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ប្រាក់​សោធន​និវត្តន៍​ ​សម្រាប់​បុគ្គលិក​ផ្នែកឯកជន​ ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​ត្រីមាស​ទី​ ​៣​ ​ក្នុង​ឆ្នាំនេះ​។​

​លោក​បាន​បន្ថែម​ថា​វា​នឹង​អនុញ្ញាត​ឲ្យ​និយោជិត​ផ្នែកឯកជន​ទទួល​បាន​ប្រាក់​សោធន​របស់​ពួកគេ​នៅ​អាយុ​ ​៦០​ ​ឆ្នាំ​ ៕

/

/

ប្រភព ៖ khmertimes