ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន​ដែល​​ចេញ​​ការ​ប្រកាស​អាសន្ន​​ស៊ូ​ណាមី​រាយ​ការណ៍​ថា ​ការ​រញ្ជួយ​ដី​​មួយ​មានកំលាំង​៧,៤រីស្ទ័រ បាន​កើត​មាន​កាល​ពី​ព្រឹកថ្ងៃទី២២ ធ្នូ ក្នុង​ដែន​ទឹក​​​នៃ​ប្រជុំ​កោះ​អូ​ហ្គា​​សា​វ៉ារ៉ា ក្នុង​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិក ។# ចំណុច​កណ្តាល​នៃ​​ការរញ្ជួយ​ដី​នេះ​ដែល​កើត​មាន​នា​វេលាម៉ោង​​២ និង​២០​នាទី​រំលង​អធ្រាត្រ​​​ម៉ោង​ក្នុង​ស្រុក​ស្ថិត​នៅ​ជំរៅ១០​គ.ម​ក្រោម​សមុទ្រ​​ និង​ចំងាយ​​១០០០​គ.ម​ ភាគ​ខាងត្បូង​​ក្រុង​តូ​ក្យូ ។ ការរញ្ជួយ​ដី​នេះបណ្តាល​ឱ្យ​មាន​ស៊ូ​ណា​មី ដែល​​រលក​សមុទ្រ​​មាន​កំពស់​៦០សង្ទី​ម៉ែត្រ​​​ក្នុង​ដែន​ទឹក​នៃ​កោះ​ហាជី ចូ ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​៣០០​គ.មខាង​ត្បូង​ក្រុង​តូ​ក្យូ។ ​បន្ទាប់​មក​ទីភ្នាក់​ងារ​​​ឧតុនិយម​ជប៉ុន​បាន​បន្ថយ​ការ​ប្រកាស​អាសន្ន​​ស៊ូ​ណាមី ដោយគូស​បញ្ជាក់​ថា រលក​សមុទ្រ​​ខ្ពស់បំផុត​មានត្រឹម​តែ​៤៥​សង្ទី​ម៉ែត្រប៉ុណ្ណោះ ។ ​​មនុស្ស​ប្រមាណ​ជា​១៧០​នាក់ ត្រូវ​បាន​ជំលៀស​ចេញ​ពីមជ្ឈមណ្ឌល​​សា​ធារណ​ៈ​​ និង​​គ្រឹះ​ស្ថាន​​សិក្សា​ទាំងឡាយ​​នៅ​លើ​កោះ​ជីជី ​និងកោះ​ហាហា​។# ទីភ្នាក់ងារ​​ឧតុនិយម​ជប៉ុន​បាន​សង្កត់​ធ្ងន់​លើ​ប្រ​ការ​ដែល​ថា ការ​រញ្ជួយ​ដី​ថ្ងៃទី២២ ធ្នូ នោះ​ជា​ការ​រញ្ជួយ​ដីខ្លាំង​បំផុត​មួយ​​ជាមួយ​ចំណុច​កណ្តាល​​មានជំរៅរាក់ ពុំ​ធ្លាប់មានចាប់​តាំង​ពីឆ្នាំ​១៩៩៣​មក ៕