ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អារ៉ា​ប៊ី សា​អ៊ូ​ឌីត រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ថា ព្រះ​មហា​ក្សត្រ​​អារ៉ា​ប៊ី សា​អ៊ូ​ឌីត ព្រះ​ចៅ​អាប់​ដាល់​ឡាហ៍ បាន​យាង​ចាក​ចេញ​​ពី​មន្ទីរពេទ្យ​ក្រុង​ញូវ​យ៉ក វិញ​ហើយ​ក្រោយ​ពីព្រះ​អង្គ​ទ្រង់​ទទួល​ការ​វះ​កាត់​ក្នុង​ខែ​នេះ​មក​។ យោង​តាម​ប្រភព​ព័ត៌​មាន​នោះ​ថា ព្រះ​ចៅ​អាប់​ដាល់​ឡាហ៍​នៅ​ពេល​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​ទ្រង់​មានព្រះ​រាជ​សុខ​ភាព​ល្អ​។ ព្រះ​មហា​ក្សត្រ​អារ៉ា​ប៊ី សា​អ៊ូ​ឌីត ព្រះ​ជន្ម​៨៧​ព្រះ​វស្សា​ទ្រង់​ទទួល​ការ​វះ​កាត់​ខ្នង​ជា​លើក​ទី​២​ដើម្បី​ព្យា​បាល​ឆ្អឹង​ខ្នង​របស់​ព្រះ ​អង្គ​៕