(ភ្នំពេញ)៖ ការរៀបប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅទីធ្លាធំមុខសាលមហោស្រពកោះពេជ្រ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
លើសពីនេះព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។
ជាមួយគ្នានេះ សូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងច្រើនកោះករ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕
ខាងក្រោមនេះ ជាព័ត៌មានលម្អិតនៃការរៀបចំកម្មវិធី៖
ទី១៖ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨៖០០ព្រឹក ពិធីក្រុងពិលីក្នុងការរៀបចំកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ទី២៖ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖០០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ទី៣៖ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ទី៤៖ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦៖០០ព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម
(សូមជូនភ្ជាប់មកជាមួយកម្មវិធីលំអិត)ទី៥៖ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌៕

















ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី