តាមរយៈបណ្ដារូបថតដែលត្រូវបានថតដោយយាន Curiosity និងត្រូវបាន NASA បញ្ចេញឱ្យឃើញ ក្រុមអ្នកស្រាវជ្រាវ UFO បានបង្ហាញអំពីភ័ស្ដុតាងថ្មី ស្ដីអំពីវត្តមានរបស់មនុស្សភពផ្កាយ។

ក្រោយពីបានពង្រីករូបភាពជាច្រើនដង ក្រុមអ្នកស្រាវជ្រាវ UFO បានរកឃើញបំណែករបស់ថាស់ហោះ និងឆ្អឹងចំនួនពីរនៅលើដីនៃភពព្រះអង្គារ។ ពិសេស អ្នកជំនាញខាងមនុស្សភពផ្កាយ ក៏បានបង្ហាញថា បណ្ដាឆ្អឹងក្នុងបណ្ដារូបថត មានឆ្អឹងដើមទ្រូងចំនួនពីរគ្រោង។

/

យាន Curiosity ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២៦វិច្ឆិកា ឆ្នាំ ២០១១ និងបានចុះចតលើភពព្រះអង្គារ កាលពីថ្ងៃទី ៦សីហា ឆ្នាំ ២០១២។ តាមគម្រោង យាននេះនឹងធ្វើការក្នុងរយៈពេលមួយឆ្នាំនៅលើភពព្រះអង្គារ (៦៨៦ថ្ងៃ នៅលើផែនដី)។ យាននេះ ធ្វើដំណើរបាន ១៥គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្ដ្រ ចង់ស្វែងយល់ថាតើភពព្រះអង្គារសមស្របសម្រាប់ការរស់នៅរបស់មនុស្សដែរ ឬអត់។ ក្រៅពីនេះ យាន Curiosity ក៏ប្រមូលទិន្នន័យស្ដីអំពីអាកាសធាតុ ភូមិសាស្ដ្រ និងស្វែងយល់អំពីលទ្ធភាពនៃការត្រៀមសម្រាប់ឱ្យមនុស្សឡើងទៅកាន់ភពព្រះអង្គារនាពេលខាងមុខ។

ប៉ុន្តែ ក្រុមអ្នកជំនាញ បានរកឃើញនូវអ្វីដែលពួកគេចង់បាន។ ឧទាហរណ៍ ក្រុមអ្នកភូមិសាស្ដ្រកំពុងយកចិត្តទុកដាក់ទៅលើបណ្ដាដុំថ្មពណ៌ស្វាយដ៏ចម្លែកដែលយាន Curiosity បានរកឃើញ ក្នុងដើមខែនេះ។

ក្រៅពីនេះ អ្នកជំនាញខាង UFO ស្វែងរកភាពចម្លែកនៅក្នុងបណ្ដារូបថតពីភពព្រះអង្គារ។ ឧទារណ៍មនុស្សមួយចំនួនយល់ថា យាន Curiosity ថតបានសត្វមួយដែលមានរូបរាងដូចស្វា ដែលជើងរបស់វាត្រូវបានគេមើលឃើញច្បាស់៕

ប្រែសម្រួល តារាប្រភព ៖ khoahoc