ចំនួនទាហានបរទេសដែលស្លាប់នៅអាហ្វហ្គានីស្ថានចាប់តាំងពីដើមឆ្នាំ២០១០នេះមកមានដល់ជិត៧០០ នាក់ ជាមួយនឹងទាហានអូតង់ស្លាប់ថ្មី២នាក់ទៀត កាលពីថ្ងៃទី១៨ ធ្នូ ហើយឆ្នាំ២០១០ នោះជាឆ្នាំដែលទាហានបរទេសស្លាប់ច្រើនបំផុតក្នុងសង្គ្រាមចាប់តាំងពីការផ្តួលរំលំពួកតាលីបង ់ពីដំណាច់ឆ្នាំ២០០១ មក ។
កងកំលាំងអន្តរជាតិISAF នៅអាហ្វហ្គានីស្ថានគូសបញ្ជាក់ថា មនុស្សរបស់ខ្លួនម្នាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់បែកមួយគ្រាប់តាមផ្លូវមួយនៅភាគខាងត្បូងអាហ ្វហ្គានីស្ថាន ហើយទាហាន ISAF ម្នាក់ទៀតស្លាប់ក្នុងការវាយប្រហារមួយរបស់ពួកបះបោរនៅភាគខាងកើតប្រទេសនេះ ។ ISAF ពុំបានបញ្ជាក់ពីសញ្ជាតិរបស់ទាហានបរទេសទាំង២នាក់ដែលទើបស្លាប់នោះទេ ។
យោងតាមតុល្យការមួយថា ចាប់តាំងពីដើមឆ្នាំ២០១០មក ទាហានបរទេសចំនួន៦៩៩នាក់ ស្លាប់នៅអាហ្វហ្គានីស្ថាន ។ កាលពីឆ្នាំទៅមិញ ទាហានបរទេស៥២១នាក់ ស្លាប់នៅប្រទេសនេះ ។ តាំងពីចាប់ផ្តើមសង្គ្រាមនៅអាហ្វហ្គានីស្ថានមកទាហានបរទេស២.២៧០នាក់ក្នុងនោះ២ភាគ៣ជាទាហានអាមេរិ កបានស្លាប់នោះ ។ កងទាហានអាហ្វហ្គានីស្ថានទទួលរងការបាត់បង់ច្រើនជាងនោះឆ្ងាយ ៕