ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង យោធា របស់ប្រទេសរុស្ស៊ី ដែលមានឈ្មោះថា Su-24  នោះ បានធ្លាក់និងផ្ទុះឆេះ នៅតំបន់ Khabarovsk ភាគខាងកើតប្រទេស ដោយបានសម្លាប់ ពីលុត ទាំង​ ២ នាក់មានវត្តមាននៅលើនោះ ។ ក្រសួងការពារជាតិ ប្រទេស រុស្ស៊ីអោយដឹងថាយន្តហោះចម្បាំង យោធាខាងលើ បានធ្លាក់ចុះ នៅពេលដែលបានហោះឡើងបានបន្តិចអំឡុងប្រតិបត្តិការហ្វឹកហ្វើន នៅឯអាកាសយានដ្ឋាន Khurba ។ ប្រភពដដែលបន្តអោយដឹងថា ពុំមានសេចក្តីរាយការណ៍ ថា មានមនុស្សរងគ្រោះ នៅលើដី​នោះទេ ពីកន្លែងកើតហេតុធ្លាក់យន្តហោះ ព្រោះ ជាតំបន់ដែលពុំសូវ មានមនុស្សរស់នៅ ពុំមែនជាទីប្រជុំជន ៕

/

                                                                    រូបភាពឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ