ភ្នំពេញ ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានចុះផ្សាយជុំវិញរឿងរ៉ាវ សហាយស្មន់ រវាងបងថ្លៃស្រី និងប្អូនថ្លៃប្រុស របស់លោកស្នងការ រងនគរបាល ខេត្ដតាកែវ និង ភរិយា រហូតធ្វើឱ្យកូនទាំងពីរនាក់លែងលះជាមួយប្ដី និងប្រពន្ធរួចមក កូនស្រីឈ្មោះស៊ុន សូត្រច័ន្ទតារា ហៅស្រីដា បានចេញមុខ មកបំភ្លឺនិង បដិសេធ ចោលទាំងស្រុងនូវការលើកឡើងខុសពីការពិតដែរថាក្រុមគ្រួសាររបស់នាង ដឹកនាំដោយម្ដាយឈ្មោះខូវ សុផា ទៅជេរបញ្ចោនិងវាយធ្វើបាប អតីតប្ដីរបស់ខ្លួន នៅកណ្ដាលផ្សារទំនើបសូរិយានោះ ។

នាងស៊ុន សូត្រច័ន្ទតារា ដែលត្រូវជាកូន ស្រីរបស់លោកស៊ុន  ថន ស្នងការរងនគរបាល ទទួលបន្ទុកកណ្ដាលមធ្យោបាយខេត្ដតាកែវ  និងប្រពន្ធឈ្មោះខូវ សុផា បានរៀបរាប់ប្រាប់ ដើមអម្ពិលតាមទូរស័ព្ទទាំងហូរទឹកភ្នែករហាមថា តាមពិតទៅប្ដីរបស់នាងឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ ពិតជាបានលួចសហាយស្មន់ជាមួយ បងថ្លៃស្រី របស់ខ្លួនឈ្មោះកុយ រត្ន័ចិន្ដា ពិតប្រាកដមែន ដែលត្រូវជាប្រពន្ធបងប្រុសរបស់នាង ឈ្មោះស៊ុន ថារិទ្ធ ។

ស៊ុន សូត្រច័ន្ទតារា បាននិយាយទាំងអួល ដើមកថា សាលាដំបូងខេត្ដតាកែវ បានចេញ សាលក្រមលែងលះជាប្ដីប្រពន្ធនិងគ្នារួចហើយ ប៉ុន្ដែប្ដីរបស់នាង សិដ្ឋ តិយ៉ាស័ក្ដិ បានចុះ ចេញពីផ្ទះចោលកូនប្រុស វ័យក្មេងទាំងពីរ នាក់ ដោយគ្មានការទទួលខុសត្រូវជាឪពុក នោះឡើយ ហើយសូម្បីតែលុយមួយរៀល ហែកជាបួន ក៏មិនទុកឱ្យកូនប្រុស ដើម្បីចិញ្ចឹមបីបាច់នោះទេ ។

ស្ដ្រីរូបនេះដែលបានអះអាងថាប្ដីរបស់នាងបានចាកចេញពីផ្ទះ គ្មានអាណិតកូន តូចៗទាំងពីរនាក់នោះ បន្ដរៀបរាប់ទាំងឈឺ ចាប់ថា ប្ដីរបស់ខ្លួនបានលួច ផិតក្បត់ ជាមួយ បងថ្លៃស្រីកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១២កន្លងទៅ ហើយភស្ដុតាងពិតប្រាកដ ត្រូវបានបញ្ជាក់តាមវីដេអូឃ្លីបមួយ ដោយ មិនអាច ប្រកែកបានឡើយ ។

ស្ដ្រីរូបនេះបានចាត់ទុកថា គឺជាការឈឺចាប់បំផុត ជាពិសេសម្ដាយរបស់ខ្លួន ដែលមានកូនទាំងពីរ ម្នាក់ ត្រូវប្រពន្ធលួចផិតក្បត់ និងម្នាក់ទៀត ត្រូវប្ដីលួចផិតក្បត់ ។នាងបានបញ្ជាក់លាយឡំនិងសំលេងយំ ខ្លាំងៗថា “ខ្ញុំជាប្រពន្ធ មានការឈឺចាប់បំផុត ខ្ញុំឈឺចាប់ និងចង់សួរទៅស្ដ្រីទាំងអស់ តើ ឈឺចាប់យ៉ាងណា បើមានរឿងរ៉ាវ កើតឡើង មកលើខ្លួនយ៉ាងនេះ” ។ តាមស្រ្តីរូបនេះ ពួកគេខាងស្រី បានទៅធ្វើការសម្របសម្រួល នៅឯផ្ទះខាងប្រុសចំនួន២ដងមកហើយ ប៉ុន្តែប្តីរូបនេះ និងក្រុមគ្រួសាររបស់គេ នៅតែមិនព្រម និងសុខចិត្តលែងលះ។

ទាក់ទិនការនាំទៅជួបអតីតប្ដីនៅកណ្ដាល ផ្សារសូរិយា កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ដោយមូលហេតុ ចង់ទាមទារអាហារកិច្ចពីប្ដីរបស់ខ្លួន ដើម្បី យកមកចិញ្ចឹមកូន ពីព្រោះពេលដែលប្ដីបាន ចាកចេញពីផ្ទះ តាំងពីនាងសម្រាលកូនប្រុស ទី២ បានមួយខែនោះ គឺប្ដីអត់ទទួលខុសត្រូវ ក្នុងនាមជា ឪពុកម្នាក់ នោះឡើយ ។ ស្ដ្រីរូប នេះ បានចាត់ទុកថា ក្រុមគ្រួសាររបស់ខ្លួន គឺ ជាជនរងគ្រោះមួយពូជ នៅក្នុងរឿងសហាយ ស្មន់នេះ រហូតធ្វើឱ្យមានការលែង លះរវាងរូបនាង និងប្ដី រវាងបងប្រុសនិងប្រពន្ធ ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល