អាគារដ៏ខ្ពស់មួយមានរាងកោងដែលកំពុងត្រូវបានសាងសង់នៅក្រុង London ប្រទេសអង់គ្លេស បានបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យមនុស្សមួយចំនួនខឹងសម្បារ ដោយសារតែការជះពន្លឺព្រះអាទិត្យពីកញ្ចក់របស់អាគារ ធ្វើឱ្យរថយន្ដនៅខាងក្រោម ត្រូវរលាយ។

/ក្រុមស្ថាបត្យករ បានពង្រីកទំហំអាគារនៅផ្នែកខាងលើ បណ្ដាលឱ្យអាគារ កំពស់ ៣៧ជាន់ មានឈ្មោះថា 20 Fenchurch Street នៅក្រុង London ក្លាយជាកញ្ចក់ផតដ៏ធំមួយ បែរមុខទៅទិសខាងកើត។ ប្រការនេះ នាំឱ្យកំដៅរបស់ព្រះអាទិត្យ ជះមកលើកញ្ចក់ ហើយចាំងត្រឡប់ចុះមកចំរថយន្ដដែលនៅចតខាងក្រោម បណ្ដាលឱ្យ រលាយទឹកថ្នាំ និងផ្នែកខ្លះរបស់រថយន្ដមួយចំនួន។

/លោក Martin Lindsay ​ជា​ម្ចាស់រថយន្ដមួយគ្រឿង ដែលត្រូវ​កំដៅ​របស់​អាគារ​ដុត​ឱ្យ​ខ្លោច

Martin Lindsay ម្ចាស់រថយន្ដមួយគ្រឿង ដែលត្រូវរលាយទឹកថ្នាំ ផ្នែកខ្លះនៃរថយន្ដ មានការខឹងសម្បារជាខ្លាំង នៅពេលរថយន្ដ Jaguar XJ របស់គាត់ ត្រូវរលាយទឹកថ្នាំ និងកោងផ្នែកខាងក្រោយ ព្រះទាំងកញ្ចក់មើលក្រោយរបស់រថយន្ដ ដោយសារកំដៅជះពីកញ្ចក់នៃអាគារនេះ។ក្រៅ​ពី​នេះ ម្ចាស់រថយន្ដមួយគ្រឿងផ្សេងទៀត ឱ្យដឹងថា សូម្បីតែកញ្ចប់ដំឡូងបារាំងចៀនរបស់គាត់ដែលដាក់នៅក្នុងរថយន្ដ ក៏ត្រូវរលាយដូចគេដុត។

/អ្នកយកព័ត៌មានម្នាក់ បានធ្វើការពិសោធកំដៅ ដោយការចៀនពងមាន់ នៅក្បែរអាគារ។

/

រូបភាពខាងលើនេះ បង្ហាញថា កំដៅព្រះអាទិត្យ ជះទៅលើកញ្ចក់នៃអាគារ ហើយកញ្ចក់ក៏ជះពន្លឺមកខាងក្រោម។

/ឧបករណ៍វាស់កំដៅ នៅក្បែរអាគារ កន្លែងដែលមានពន្លឺជះពីកញ្ចក់ មានកំដៅឡើងដល់ទៅ ៦៩,៨អង្សា។

បញ្ហានេះ បានបង្កការមិនពេញចិត្តដល់សាធារណជន ពិសេសគឺអ្នកដែលត្រូវចតរថយន្ដនៅក្បែរអាគារ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកសាងសង់ បានគ្រោងនឹងដំឡើងបន្ទះមួយដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ១៥ម៉ែត្រ ដើម្បីបិទបាំងកំដៅ សម្រួលដល់ប្រជាជន និងបណ្ដាក្រុមហ៊ុននៅក្បែរនោះ។ប្រភពព័ត៌មានបានឱ្យដឹងថា  អនាគតខាងមុខ ​  ក្រុងវិស្វករនឹងមិនធ្វើការប្ដូរផ្លាសរចនាសម្ព័ន្ធរបស់អាគារដែលមានទឹកប្រាក់ ៣១០លានដុល្លារអាមេរិក ហើយដែល នឹងត្រូវសាងសង់រួចរាល់នៅឆ្នាំក្រោយនេះនោះទេ ជំនួសមកវិញ ពួកគេនឹងរកវិធីសាស្ដ្រផ្សេង ដូចជាការប្រើប្រាស់បន្ទះហ្វីលបិទពីខាងក្រៅកញ្ចក់ ដើម្បីបំបែកពន្លឺដែលជះពីព្រះអាទិត្យ។

ដោយ ៖ តារាប្រភព ៖ theguardian/City AM