គំនិតថ្មីស្ដីអំពីការសាងសង់ស្ថានីយរថភ្លើងបណ្ឈរ ដំបូងក្នុងពិភពលោក ដោយខ្សែរថយន្ដភ្លើងទាំងឡាយ នឹងចតបញ្ឈរត្រង់ទៅលើ តាមជញ្ជាំងនៃអាហារខ្ពស់កប់ពពក នឹងជួយឱ្យទីក្រុងមិនមានភាពចង្អៀត។
បណ្ដាស្ថានីយរថភ្លើងក្រោមដី នៅក្រុងធំៗ ដូចជាក្រុងឡុងដ៍ ឬក្រុងញូវយ៉កជាដើម គឺតែងតែមានហេត្ថារចនាសម្ព័ន្ធធំទូលាយ ប្រៀបដូចជាឋានសួគ៌។ ប៉ុន្ដែ គំនិតថ្មីបំផុត និងចម្លែកមួយនេះ អាចឱ្យគេកាត់បន្ថយទំហំនៃស្ថានីយទាំងនោះបានមួយកម្រិត។
គំនិតចម្លែក ស្ដីអំពី “មជ្ឈមណ្ឌលរថភ្លើងបញ្ឈរល្បឿនលឿន” នេះ គឺជាការចង់បានរបស់កំពូលអ្នកគូប្លង់ជនជាតិអង់គ្លេស គឺ Christopher Christophi និង Lucas Mazarrasa ។ ពួកគេបានបកស្រាយថា គម្រោងនេះនឹងជាដំណោះស្រាយល្អ សម្រាប់សកម្មភាពដឹកជញ្ជូន នៅពេលអនាគត ក្នុងនោះ វានឹងជួយដោះស្រាយបញ្ហាទីតាំងចំណតរថភ្លើង ដែលនឹងកាន់តែចង្អៀត និងបញ្ហាផ្សេងៗ ដែលក្រុងទាំងឡាយអាចត្រូវប្រឈមមុខ នៅឆ្នាំ ២០៧៥។
នៅពេលរថភ្លើងប្រភេទថ្មីនេះ បំលាស់ទី និងប្ដូរពីការរត់បណ្ដោយ ទៅជាបញ្ឈរត្រង់ ពេលនោះ ទូរនិមួយៗ នឹងបង្វិលខ្លួន អនុញ្ញាតឱ្យអ្នកដំណើរនៅតែស្ថិតក្នុងឥរិយាបទក្បាលទៅលើ ដូចធម្មតា និងអាចទស្សនាទិដ្ឋភាពនៃទីក្រុង។ រថភ្លើងនេះនឹងតោងជាប់ដោយប្រព័ន្ធមេដែក ដែលត្រូវបានបំពាក់នៅតាមជញ្ជាំងអាគារខ្ពស់ ជាស្ថានីយរថភ្លើង ជួយឱ្យវាមិនចាំបាច់ពឹងទៅលើផ្លូវដែកដូចបច្ចុប្បន្ន។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail