ព័ត៌មានអន្តរជាតិ​​​   ៖  កាលពីខែកក្កដា​ កន្លងទៅ យុវវ័យ សញ្ជាតិអង់គ្លេសពីរនាក់ បានរកឃើញឆ្អឹងមនុស្សបុរាណ ដែលត្រូវបានគេសន្មត់ថា មានអាយុកាលជាង ១០០០ ឆ្នាំ នៅឯទន្លេ Coln River តំបន់ Gloucestershire ប្រទេសអង់គ្លេស នេះបើយោងតាម​ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

បន្ទាប់ពីមានសេចក្តីរាយការណ៍    ថាបានរកឃើញបំណែកឆ្អឹងមនុស្សបុរាណហើយនោះក្រុមមន្រ្តីប៉ូលីស    ក៏បានធ្វើការតាមដានស៊ើបអង្កេត ដោយរុករកបំណែកឆ្អឹងផ្សេងទៀតនិងចេញសេចក្តីថ្លែងការណ៍   នៅលើគេហទំព័រផ្លូវការរវបស់ខ្លួនថា  ៖  បន្ទាប់ពីមានការវិភាគពីសំណាក់មន្រ្តីជំនាញ បំណែកឆ្អឹងទាំងនេះ ត្រូវបានកំណត់អត្តសញ្ញាណអោយដឹងថា    ជាឆ្អឹងរបស់ស្រ្តីភេទ  មកពី  Sub-Saharan Africa  និងមានជីវិតរស់នៅចន្លោះពីឆ្នាំ៨៩៦ នៃ គ.ស និង ១០២៥ នៃ គ.ស។

width=435

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  បំណែកឆ្អឹងដែលត្រូវបានគេរកឃើញខាងលើនេះ នឹងត្រូវយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ ។  យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា ដំបូងខ្ញុំបានគិតថា  វាគឺជារឿងឧក្រិដ្ឋកម្ម សម្លាប់រួចក៏យកសាកសពមកបោះចោលនៅទីនេះ    ខណៈបានទទួលទូរស័ព្ទប្តឹងជាលើកដំបូងតែដឹងអីថា   បន្ទាប់ពីមានសេចក្តីរាយការណ៍ បន្ថែមថា   ឆ្អឹងនោះ  មានអាយុកាលរាប់រយឆ្នាំមកហើយ ទើបពួកយើងលែងមានការព្រួយបារម្ភ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លោក បាន គីមូន ៖ អាហ្សាដ​ តាំងចិត្ត ធ្វើជាជនផ្តាច់ការ- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost