អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សយ៉ាងហោចណាស់៧នាក់បានត្រូវស្លាប់ និង១៥នាក់ទៀតរងរបួស នៅពេលរថយន្តជាង១០០គ្រឿង បុកក្រឡាប់លើគ្នានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវអ៊ិចប្រេស ក្នុងខេត្តហ្គីហ្សូ ភាគអាគ្នេយ៍ចិន កាលពីព្រឹកថ្ងៃទី២៧ ធ្នូ ។# ការក្រឡាប់រថយន្តលើគ្នានោះកើតឡើងនៅពេលរថយន្តកាមីញ៉ុងមួយបើកក្នុងល្បឿនយ៉ាងលឿនទៅបុ កស្ថានីយប្រេងឥន្ធនៈមួយក្នុងសង្កាត់ហ្ស៊ុនយី វេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ធ្នូ រួចរថយន្តជាង១០០គ្រឿងទៀតដែលបើកបន្តកន្ទុយគ្នាបានបើកបុកតគ្នា ហើយក្រឡាប់បន្តគ្នា ។#ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នោះកើតឡើង ខណៈពេលព្រិលកំពុងធ្លាក់ខ្លាំង។ គ្រោះថ្នាក់នោះបណ្តាលឱ្យកកស្ទះចរាចរណ៍ប្រហែល២០គីឡូម៉ែត្រ ៕