មានភាពតានតឹងថ្មីៗរវាងក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង។ ប្រទេសកូរ៉េខាងត្បូងបានគំរាមកាលពីថ្ងៃទី២២ ធ្នូ ដាក់ទោសយ៉ាងពេញទំហឹងចំពោះប្រទេសកូរ៉េខាងជើងក្នុងករណីមានការវាយប្រហារថ្មីមុនសមយុទ្ធយ ោធាដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង ។#សមយុទ្ធយោធានាថ្ងៃទី២៣ ធ្នូ បើយោងតាមកងទ័ពកូរ៉េខាងត្បូងថា មានទ្រង់ទ្រាយធំពុំធ្លាប់មានពីមុនប្រព្រឹត្តទៅនៅ POCHEON ចំងាយប្រមាណជា៤៥គ.ម ខាងជើងក្រុងសេអ៊ូល និង៣៥គ.មខាងត្បូងព្រំដែនកូរ៉េខាង#ជើង ។ សមយុទ្ធនេះប្រមូលផ្តុំទាហាន៨០០នាក់បណ្តាយន្តហោះប្រយុទ្ធធុន F-15K និង KF-16 ឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-1S និងកាណុងស័យប្រវត្តិ K-9 ។ ទន្ទឹងនឹងនេះកងម៉ារីនកូរ៉េខាងត្បូងបានចាប់ផ្តើមនាថ្ងៃទី២២ ធ្នូ នូវសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធតស៊ូប្រឆាំងនាវាមុជទឹកក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ។# ឧត្តមសេនីយ៍ JU EUM-SIK ប្រមុខកងពលតូចរថពាសដែកទីមួយរបស់កងទ័ពកូរ៉េខាងត្បូងព្រមានថា យើងនឹងដាក់ទោសយ៉ាងពេញទំហឹងចំពោះសត្រូវ ប្រសិនបើបង្កហេតុជាថ្មីទៀតដូចកាលបាញ់ប្រហារមកលើកោះ YEO-NPYONG ។ #កូរ៉េខាងជើងក្នុងពេលភ្លាមៗនៅពុំទាន់ធ្វើអត្ថាធិប្បាយចំពោះសមយុទ្ធយោធាថ្មីទាំងនេះរបស់កូរ៉េ ខាងត្បូងនៅឡើយ ៕
