យោង​តាម​ទីភ្នាក់​ងារ​​ព័ត៌មាន​​កូរ៉េ​ខាង​ត្បូង YONHAP ឱ្យ​​ដឹង​ថា រដ្ឋាភិបាល​​ និង​កង​ទ័ព​កូរ៉េ​ខាងត្បូង​​ បច្ចុប្បន្ន​​កំពុងតែ​​ពិនិត្យ​​​ពីលទ្ធ​ភាព​នៃ​ការ​​ផលិត​យន្ត​ហោះ​​ចម្បាំង​ចេះ​បំបាំង​ខ្លួនក្នុង​ក្រប ខណ្ឌ​​នៃគំរោង​ផលិត​​យន្តហោះ​​​ប្រដេញ​​កូរ៉េ​​ខាង​ត្បូង KFX ។#ប្រភព​​យោធា​កូរ៉េ​​​ខាង​ត្បូង​មួយ​ឱ្យ​​ដឹង​​កាល​ពី​ថ្ងៃទី​​២៧ ធ្នូ ​ថា «ទស្សនា​ទាន​នៃ​យន្តហោះ​​ដែលកូរ៉េ​​​​ខាង​ត្បូង​គ្រោង​​ផលិត​​រវាង​ឆ្នាំ​​២០១៥ និង​​២០២០ ​តម្រង់​ឆ្ពោះ​ទៅ​​រក​យន្តហោះ​​ចេះ​បំបាំង​ខ្លួន​​មួយដែល​​អាច​​គេច​ផុត​ពី​រាល់​ប្រព័ន្ធ​រ៉ា​ដា​​។ គំរោង​​នៃការ​ផលិត​​យន្តហោះ​​ធុននេះ​ត្រូវ​ពង្រឹង​​បន្ទាប់ពី​​ការវាយប្រហារ​​របស់កូរ៉េ​​ខាង​ជើង​​មក​លើ​ ​កោះ YEONPYEONG ។#ប្រភពនេះ​​ក៏ពន្យល់​​ផងដែរថា​ ការ​ផលិត​​យន្ត​ហោះ​​ចេះ​បំបាំង​​ខ្លួ​ន​នេះមាន​ចែង​ក្នុង​​កម្មវិធី​​ឱ្យ​​ទទួលបានមធ្យោបាយ​​​គួរ​ឱ្យ​ជឿ ជាក់​​ទាំង​ឡាយ​​ ដើម្បី​​ប្រឈមមុខ​​ជាមួយកូរ៉េ​​ខាង​​ជើង​ដែល​​គំរាម​កំហែង​​​ជាមួយ​បណ្តា​មីស៊ីល និង​អាវុធ​នុយក្លេ​អ៊ែរ​របស់ខ្លួន ។ ​ប្រភពនេះ​​បន្ត​ថា ជាមួយ​កំរិត​​​បច្ចេក​វិទ្យា​​បច្ចុប្បន្ន​​ខាង​ផ្នែក​​ការពារ​​យើង​អាច​បង្កើត​​បច្ចេក​វិទ្យា​​​សំរាប់​ ​យន្តហោះ​​​ចេះ​បំបាំង​​ខ្លួន​ក្នុង​បណ្តា​ឆ្នាំ​​ខាងមុខ ហើយ​ផលិត​​យន្ត​ហោះ​​ប្រភេទ​​នេះ ។​#អ្នកទទួលខុសត្រូវ​​ខាង​យោធា​​កូរ៉េ​ខាង​ត្បូង​​គូសបញ្ជាក់​ថា យន្តហោះ​​ចេះ​បំបាំង​ខ្លួន​​អាច​​​ចូល​រួម​ក្នុង​​បេសកកម្ម​​​​ ដែល​បង្កើត​​ចន្លោះ​​ប្រហោង​​មួយ ​ចំពោះ​​សមត្ថ​ភាព​​ការពារ​​អាកាស​​របស់កូរ៉េ​ខាង​ជើង​​ ដើម្បី​​កំណត់​​កន្លែង​​រសើប​ទាំង​ឡាយ​របស់​កូរ៉េ​ខាង​ជើង ដូចជា​​អគារ​នានា​ដែល​ពួក​មេដឹកនាំ​ស្នាក់នៅ និង​ទីតាំង​នុយក្លេ​អ៊ែរ​ទាំង​ឡាយ​សំរាប់​ការ​វាយប្រហារ​​ត្រូវ​ចំ​គោល​ដៅ​​​ និងដើម្បី​​ធ្វើ​ឱ្យ​​សត្រូវមាន​​ការ​ខ្លប​ខ្លាច៕