សភា​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​បាន​ផ្តល់​អំណាច​ពិសេស​ដល់​លោក​ប្រធា​នា​ធិបតី​ហ៊ូ​ហ្គោ​ឆា​វេស​ដែល​លោក​អាច​ធ្វើ ​អ្វី​តាម​រយៈ​ក្រិត្យ​រ​យៈ​ពេល​១៨​ខែ​។ ពួក​ប្រឆាំង​នឹង​លោក​ឆា​វេស​បាន​​បរិហារ​ចំពោះ​ការ​ប្រគល់​អំណាច​ពិសេស​នេះ​ដល់​លោក​ឆា​វេស​ដែល​អាច​ដឹក​ន ាំ​ប្រទេស​តាម​ចិត្ត​លោក​ដោយ​ពុំ​ចាំ​បាច់​ពិ​គ្រោះ​ជាមួយ​សភា​។ សភា​ជាតិ​បាន​អនុ​ម័ត​កាល​ពី​ថ្ងៃ​ទី១៧ ធ្នូ លើ​ការ​ប្រគល់​អំណាច​ពិសេស​នេះ​សំរាប់​រយៈ​ពេល​១៨​ខែ​ ខណៈ​ដែល​សភា​ថ្មី​ដែល​ពួក​ប្រឆាំង​មាន​កៅ​អី​កាន់​តែ​ច្រើន​ត្រូវ​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៥ មក​រា ខាង​មុខ​នេះ​។
ចំនួន​សមា​ជិក​សភានៃ​​គណ​បក្ស​ប្រឆាំង​មាន​ច្រើន​ជាង​ក្នុង​សភា​មុន​ដែល​អាច​រារាំង​ដល់​​ការ​អនុ​ម័ត​ច្ប ាប់​សំខាន់​ៗ​មួយ​ចំនួន​។ លោក​ហ៊ូ​ហ្គោ​ឆា​វេស​ ​អះ​អាង​ថា លោក​ត្រូវ​ការ​អំណាច​ពិសេស​​ដើម្បី​ជំរុញ​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​បណ្តា​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន ់​ និង​​ការ​បាក់​ដី​ និង​ដើម្បី​បង្កើន​សង្វាក់​នៃ​ការ​ឆ្លង​កាត់​របស់​ប្រទេស​ឆ្ពោះ​ទៅ​រក​រដ្ឋ​សង្គម​និយម​មួយ៕