បណ្តា​ម៉ា​ស៊ីន​ឃោសនា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ថា នាវា​អាល្លឺ​ម៉ង់​មួយ​គ្រឿង​ជា​មួយ​សមា​ជិក​ក្រុម​នាវិក​២២​នាក់​ត្រូវ​បានពួក​ចោរ​សមុទ្រ​សូម៉ា​លី​ដោះ​ល ែង​។ យោង​តាម​ព័ត៌​មាន​ទាំង​នេះ​ថា នាវា​ដឹក​ប្រេង​នោះ​ដែល​ដឹក​ផលិត​ផល​គីមី​ត្រូវ​ពួក​ចោរ​សមុទ្រចាប់​​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​។ សកម្ម​ភាព​ចោរ​សមុទ្រ​ក្លាយ​ជា​រឿង​ធម្មតា​នៅ​សូម៉ា​លី ជាប្រទេស​មាន​សង្គ្រាម​ជាប់​ចាប់​តាំង​ពី​ការ​ដួល​រលំ​របស់​រដ្ឋា​ភិ​បាល​សូ​ម៉ា​លី កាល​ពី​ឆ្នាំ​១៩៩១ មក​។ ការ​វាយ​ប្រហារ​របស់​ពួក​ចោរ​សមុទ្រ​នៅ​តែ​បន្ត​ក្នុង​ឆ្នេរ​សមុទ្រ​សូម៉ា​លី​នៃ​មហា​សមុទ្រ​ឥណ្ឌា​ ទោះ​បី​ជា​មាន​វត្ត​មាន​របស់​កង​នាវា​ចំបាំង​ការ​ពារ​ប្រឆាំង​ពួក​ចោរ​សមុទ្រក៏​ដោយ៕