ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស២១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមគំនរថ្មបាក់បែកនៃការដួលរលំសំណង់អាគារផ្សារទំនើបមួយកន្លែង មានទីតាំងស្ថិតនៅក្នុងក្រុង Riga ប្រទេស Latvia ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំង ២១ នាក់នោះ ក្នុងនោះ រួមមាន មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់ផងដែរ ។​​  គួររំឭកដែរថាជាមួយនឹងសោកនាដកម្ម រលំបាក់សំណង់អាគារផ្សារទំនើប Maxima ស្ថិតនៅក្នុងក្រុងលើកនេះ បានកើតឡើងកាលពីវេលាល្ងាច ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ។

width=445

បន្ថែមពីលើនេះ      បើតាមការអោយដឹងពីប្រភពព័ត៌មាន  ផ្តល់ដោយនាយកដ្ឋានសង្គ្រោះបន្ទាន់ គូសបញ្ជាក់អោយដឹងកាលពីថ្ងៃសុក្រ នេះថា យ៉ាងហោចណាស់មកទល់នឹងខណៈនេះ មនុស្ស ២១ នាក់     ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយឡែក   មិនទាន់ច្បាស់នៅឡើយនោះទេ  ថាតើ  មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅក្រោមគំនរថ្មបាក់រលំទាំងនេះ  ស្របពេលដែលកិច្ចអន្តរាគមន៍  ក្នុងការសង្គ្រោះបន្ទាន់ ក្នុងការរុករកស្វែងរកអ្នករស់រានមានជិវិតនៅតែបន្តមាននៅឡើយ។

width=438

គួររំឭកផងដែរថា     លោក Nils Usakovs ជាំអភិបាលក្រុងមួយនេះ  បានអះអាងអោយដឹងថា នៅមានមនុស្ស ៧០  នាក់ទៀត  ជាប់គាំងនៅក្នុងសំណង់អាគារមួយនេះ  ដោយនៅក្នុងនោះ   ៣៦  នាក់ត្រូវបានគេជួយសង្គ្រោះហើយ ។  គួរបញ្ជាក់ផងដែរថា  ក្រុមជួយសង្គ្រោះដែលចេញបទអន្តរាគមន៍នោះ    ក៏កំពុងតែមានភាពភ័យខ្លាច  ក្នុងការបាក់រលំសំណង់អាគារនេះបន្ថែមទៀត ព្រោះថា មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់បានស្លាប់  ខណៈពេលដែលមានករណីរលំបាក់សំណង់អាគារ បន្ទាប់ពីមានករណីបាក់រលំដំបូលអាគារ  កាលពីល្ងាចម្សិលមិញនេះជាមុនសិន។

យោងតាមសម្តីលោក​Rihards Kozlovskis រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ជាកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ទៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកអោយដឹងថា ច្បាស់ណាស់​ បញ្ហាអាចកើតឡើងទៅបាន គឺបណ្តាលមកពីកំហុសបច្ចេកទេសក្នុងការសាងសង់ តែទោះជាយ៉ាងណា ការលើកឡើងនេះ គ្រាន់តែជាការសន្និដ្ឋានជាជំហានដំបូងតែប៉ុណ្ណោះ យ៉ាងណាយ៉ាងណានោះ មូលហេតុក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ