ពួកអ៊ិស្លាម​​សូម៉ាលី​២​ក្រុម​គឺក្រុម​អាល់ សាបា អាប ​និងក្រុម​ហេស​ប៊ុល អ៊ិស្លាម ប្រកាស​កាល​ពីថ្ងៃទី១៩ ធ្នូ ​ថា ក្រុម​ទាំង​២បាន​រួបរួម​កំលាំងគ្នា​ក្នុងការ​ប្រយុទ្ធ​​​ប្រឆាំង​រដ្ឋា​ភិ​បាល​​ និង​កងទ័ព​របស់​សហភាព​អាហ្វ្រិក ។# លោក​ម៉ូ​ហាម៉េដ អូស្មាន់ អារុស អ្នកនាំ​ពាក្យ​របស់ក្រុម​ហេ​សប៊ុល អ៊ិស្លាម ថ្លែង​ថា យើង​បាន​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ក្រោម​​​ឈ្មោះ​ថា ​ អាល់ សាបា អាប ពីព្រោះ​យើង​ចង់​ប្រឈម​​​មុខ​​រួម​​គ្នា​ប្រឆាំង​នឹង​​សត្រូវរបស់​ព្រះ​អាល់ឡាហ៍​ជា​ជាង​យើង​ប្រយុទ្ធ​ប្រ ឆាំងគ្នា ។ ​បណ្តា​មេ​ដឹក​នាំ​របស់​​​ក្រុម​ទាំង​២​អាច​ប្រកាស​ជា​ផ្លូវ​ការពីការ​បង្រួប​បង្រួម​​គ្នា​នេះ​នាថ្ងៃទី២ ០ ធ្នូ តាម​រយៈ​ពិធី​មួយនៅ​ជាយ​ក្រុងម៉ូ​ហ្គាឌីស៊ី​យ៉ូ ។#ក្រុម​ទាំង​២​​ធ្លាប់​បានប្រយុទ្ធ​គ្នា​នា​ពេល# ថ្មីៗ​នេះ ​ដើម្បី​ដណ្តើម​ការត្រួតត្រា​ទីលាន​ទាំង​ឡាយ​នៅ​ភាក​​ខាងត្បូង​ប្រទេស​។#គួរ​កត់សំគាល់​ថា ការ​ប្រកាស​ពីសម្ព័ន្ធ​ភាព​នេះ រវាង​ក្រុម​​ទាំង២​កើត​មាន​ក្រោយ​ពី​បណ្តា​​តំបន់​​ស្ថិត​ក្រោម​​ការត្រួតត្រា​​របស់ក្រុម​ហេស​ប៊ុល​ជា​កម ្មវត្ថុ​នៃ ការ​វាយប្រហារ​នានាហើយ​​មេបញ្ជា​ការ​ជា​ច្រើន​របស់ក្រុមហេស​ប៊ុលឡា​ អ៊ិស្លាម បាន​រត់​ចូល​ជាមួយ​ក្រុមអាល់​សាបា​អាប ។ ​យោ​ង​តាម​ព័ត៌​មាន​នានាថា ក្រុម​អាល់​សា​​បា​ អាប វាយ​ដណ្តើម​យក​ទី​តាំង​ជាច្រើន​របស់​ក្រុម​ហេស​ប៊ុល​អ៊ិស្លាម​នៅ​ AFGOYE ជាមូលដ្ឋាន​មួយស្ថិតនៅ​ចំងាយ​៣០គ.ម ភាគ​និរតី​ ក្រុង​ម៉ូហ្គា​ឌីស៊ី​យ៉ូ៕