ខ្វះតែបន្តិចទៀតប៉ុណ្ណោះ ក្រុមបិសាចក្រហម Manchester United នឹងត្រូវគ្រោះថ្នាក់ដល់ជីវិតក្នុងពេលដែលយន្តហោះរបស់ពួកគេ ត្រៀមចុះនៅលើទឹកដីអាលឺម៉ង់ ។រឿងនេះបានកើតឡើង ក្នុងពេលដែលក្រុម Manchester United ធ្វើដំណើរទៅកាន់ប្រទេសអាលឺម៉ង់ដើម្បីប្រកួតជាមួយក្រុម Bayer Leverkusen ។ ពេលដែលយន្តហោះត្រៀមចុះសំចតនៅព្រលានយន្តហោះ ក្នុងរយះកំពស់ប្រមាណ ៤០០ ម៉ែត ស្រាប់តែបានទទួលដំណឹងថា ផ្លូវដែលយន្តហោះត្រូវចុះនោះ មានយន្តហោះផ្សេងទៀតបានចតនៅទីនោះ ។ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់នោះ គឺត្រូវបង្ខំចិត្តហោះឡើងទៅលើវិលវល់ អស់រយះពេល ១០ នាទីទំរាំតែបានមានកន្លែងចុះចតត្រឹមត្រូវ ។
ប្រសិនបើខាងព្រលានយន្តហោះ ផ្តល់ដំណឹងយឺតតែបន្តិចទៀតនោះ ក្រុម Manchester Unitedនឹងត្រូវជួបសោតនាដកម្មម្តងទៀតហើយ ដោយគ្រោះថ្នាក់កាលពីឆ្នាំ ១៩៥៨ នៅទីក្រុង Munichបានឆក់យកអាយុជីវិតកីឡាករនិងសមាជិកក្រុម Manchester United អស់ ៨ នាក់ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ k14