អ្នកប្រហែលជាមិនជឿនោះទេ នោះពេលដែលគេនិយាយថា មានភោជនីយដ្ឋានមួយ លក់អាហារគ្រប់មុខ ប៉ុន្ដែ បែរជាទុកអោយភ្ញៀវអ្នកសម្រេច តម្លៃអាហារទៅវិញ!

មី Ramen គឺជាអាហារមួយប្រភេទ ដែលមិនអាចខ្វះបាននៅប្រទេសជប៉ុន តម្លែរបស់វាប្រហែល ៥០០យ៉េន(៦ដុល្លារ) ឬថ្លៃជាងនេះ។ ប៉ុន្ដែ ភោជនិយដ្ឋានមួយ នៅ Shiodome ក្រុង Tokyo បានសម្រេចទុកសិទ្ធកាត់ថ្លៃទៅអោយភ្ញៀវ ចាប់ពីថ្ងៃទី ២៥កក្កដា ទៅ ៧សីហា។
/
ដោយមានរហ័សនាមថា ភោជនីយដ្ឋានមិនគិតថ្លៃ ទីនេះធ្វើសកម្មភាពរកស៊ី តាមការយល់ឃើញថា ភ្ញៀវនឹងចេញថ្លៃ ដោយស័ក្ដិសមនឹងអាហារដែលបានទទួលទាន។ ក្រោយពីបានបរិភោគរួម ភ្ញៀវនឹងសរសេរតម្លៃដែលខ្លួនយល់ថាសមល្មម នៅលើក្រដាស់តូចមួយសន្លឹក អោយម្ចាស់ភោជ-នីយដ្ឋាន។
ជាងនេះទៅទៀត ភ្ញៀវនឹងមិនត្រូវបង់ថ្លៃសូម្បីតែមួយកាក់ នៅពេលយល់ឃើញថា អាហារដែលពួកគេបានញ៉ាំ មិនស័ក្ដិសមនឹងត្រូវចេញថ្លៃ។
/
តាមការពិត នេះគ្រាន់តែជាការឃោសនាដំបូង ដោយសារថា    ប្រការខាងលើនេះ ត្រូវបានគេអនុវត្តចាប់ពីថ្ងៃទី ២៥កក្កដា ទៅ ៧សីហា តែប៉ុណ្ណោះ។
/
គំនិតនេះ ពិតជាភាពច្នៃប្រឌិតខ្ពស់ ក្នុងការប្រកបមុខរបរនេះ។ ខ្ញុំជឿថា គំនិតនេះក៏អាចយកមកអនុវត្តនៅប្រទេសយើងបានដែរ ព្រោះថា ប្រជាជនខ្មែរភាគច្រើន កាន់ព្រះពុទ្ធសាសនា ហើយយើងក៏មានចិត្តស្មោះត្រង់ផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14