ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ផ្តល់ការ​យល់​ព្រម​កាលពីថ្ងៃទី២២ ធ្នូ ចំពោះ​ការបង្កើន​ចំនួន​កង​កំលាំង​ថែរក្សា​សន្តិភាពរបស់​សហភាព​អាហ្វ្រិក​នៅសូម៉ាលី AMISOM ​ដែលក្នុង​ប្រទេស​​នេះកង​ទ័ព​រដ្ឋាភិបា​ល​កំពុង​តែ​ប្រយុទ្ធ​​​​ជាមួយ​​​ពួក​ឧទ្ទាមអ៊ិស្លាម ។# AMISOM ​ដែល​រួម​មានកង​ទាហាន​របស់​អ៊ូហ្គង់​ដា និងប៊ូ​រុនឌី ​ហើយ​ដែលទទួល​អា​ណត្តិ​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​នឹងបង្កើន​ចំនួន​ពី​៨.០០០នាក់​ដល់១.២០០០ នាក់ ដោយ​ប្រទេស​អ៊ូ​ហ្គង់​ដានឹង​ផ្តល់កំលាំង​បន្ថែមនេះ ។​​បណ្តា​ប្រទេស​អាហ្វ្រិក​ចង់បង្កើន​ចំនួន​ទាហាន​​​ក្នុងកង​កំលាំង​សហ​ភាព​អា​ហ្វ្រិក​នៅ​សូ​ម៉ាលីឱ្យ​ដល ់​​២០.០០០នាក់​ ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​សន្តិ​សុខ​អ.ស.បយល់​ថា ​នេះ​ជា​ការ​បង្កើន​ចំនួន​ច្រើន​ជ្រុល​ពេក ។ ការចំណាយ​សំរាប់​ AMISOM ​មួយ​ផ្នែកធំ​ជួយ​ដោយ​សហគមន៍​អន្តរ​ជាតិ ។# ដំណោះ​ស្រាយ​​អនុ​ម័ត​កាលពីថ្ងៃទី២២ ធ្នូ ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អ.ស.ប ពន្យារអា​ណត្តិរបស់​ AMISOM រហូត​ដល់​ថ្ងៃទី៣០ កញ្ញា ២០១១ ដោយ​អាណត្តិ​​នេះត្រូវ​ផុត​នា​ថ្ងៃ​ទី២១ មករា ខាង​មុខនេះ ។ ដំណោះ​ស្រាយ​នោះ​ក៏​ស្នើ​ផងដែរ​ដល់​អគ្គ​លេខាធិការ​អ.ស.ប​លោក​បាន គីមូន ឱ្យ​បន្ត​ជួយ​ដល់កង​កំលាំង​អាហ្វ្រិក​ដាក់ពង្រាយ​នៅ​សូម៉ាលី ។ ​ដំណោះស្រាយ​​នោះ​ស្នើ​ដល់បណ្តារដ្ឋ​ជា​សមា​ជិក​អ​.ស.ប និង​បណ្តា​អង្គ​​ការ​​អន្តរ​ជាតិ​ឱ្យ​ចូល​រួម​​វិភាគ​បាន​ដោយ​សប្បុរស​​និង​ឆាប់រហ័ស​ដល់មូលនិធិ​មួយ​របស់ ​អ.ស.ប​សំរាប់​ជួយទ្រទ្រង់​ដល់ AMISOM ៕