ក្រុម​រណ​សិរ្ស​បង្រួបបង្រួម​ ដើម្បី​​លទ្ធិ​ប្រជា​​ធិបតេយ្យ​​ប្រឆាំង​​ភាព​ផ្តាច់ការ​​ ហៅក្រុមអាវ​​ក្រហម ​កាលពីថ្ងៃទី​​១៩ ធ្នូ ​កន្លង​មក​ បាន​ប្រមូល​​ផ្តុំ​​គ្នា​នៅ​តំបន់​ពាណិជ្ជ​កម្ម​​រា​ជប្រាសុង ​​ក្នុ​ង​ទីក្រុង​​បាងកក ដើម្បី​​រំលឹកខួប​​​៧​ខែ​នៃការ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​រដ្ឋាភិបាល​​លោក​អាប់ភីស៊ីត ​កាលពីខែ​​មេសា និង​ឧសភា ​កន្លងមក ។#ការ​​ប្រមូល​ផ្តុំ​​នោះ​​មានអ្នកគាំទ្រ​​​អាវក្រហម​ជាង​១០.០០០​នាក់ ចូលរួម​​ធ្វើឡើង​​ដោយសន្តិ​វិធី​​ ដើម្បីទាមទារ​​ឱ្យដោះលែង​​មេដឹកនាំ​​របស់​ពួក​គេ ។ ក្នុងអំឡុងពេលនៃការ​​ប្រមូលផ្តុំ​​នោះ​ដែរ ​ក្រុមអាវ​ក្រហម​បាន​ប្រកាស​​ច្រាន​ចោល​នូវ​ការ​​លេច​ឮព័ត៌​មាន​​ដែល​ថា មានការបែកបាក់​​ក្នុងក្រុម​​​របស់ពួកគេ​។#តាមប្រភពព័ត៌មាន​​ថា ការលេច​ឮ​​​​ពី​​​ការ​បែក​បាក់​​គ្នា​ក្នុង​​ក្រុមអាវ​ក្រហម​​​នោះ​កើត​ឡើង​​ក្រោយពី​​មានការជួប​គ្នា​រវា ង​លោក​​នាយក​រដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ជាមួយ​លោកស្រី Thida Thavornseth ជាមេដឹកនាំក្រុម​​​អាវ​ក្រហម​សំខាន់​មួយរូប កាលពីពេលថ្មី​ៗ​កន្លង​មក។#លោកស្រី Thida ថ្លែងថា ​ក្រុមអាវ​ក្រហម​​នឹង​បង្កើន​​ការប្រមូល​ផ្តុំ​ដើម្បី​​ដាក់សំពាធ​​លើ​រដ្ឋា​ភិ​បាល​​លោកអាប់ភីស៊ីត ឱ្យដោះលែង​​មេដឹក​នាំ​អាវ​ក្រហម ដែលត្រូវឃុំ​ដោយ​ការបង់ប្រាក់​ធានា ។#លោកស្រីថ្លែង​ទៀត​ថា ក្រុមអាវ​ក្រហមនឹង​​ប្រមូលផ្តុំ​​គ្នានៅ​ថ្ងៃទី​១០ និងទី​១៩ ជារៀង​រាល់​​ខែ ដើម្បី​​រំលឹក​​ការប៉ះទង្គិច​​គ្នា​កាលពីថ្ងៃទី​១០ មេសា និង​ទី​១៩ ខែ​ឧសភា កន្លងមក ៕