ព័ត៌មានវីដេអូ៖ ព្រឹត្ដិការណ៍ប្រកួតដ៏កក្រើកទីលានប្រយុទ្ធបានមកដល់មួយគួរទៀតហើយ រវាងម្ចាស់ពាន​រង្វាន់​ប្រចាំតំបន់ រៀងៗខ្លួន គឺ Chelsea ប៉ះជាមួយ Barcelona នៅទីលានពហុកីឡរដ្ឋាន FedEx Field ក្នុងមិត្ដភាព​ប្រកួត International Champions Cup ប្រចាំនៅអាមេរិក។ 

ដំណើទស្សនកិច្ចប្រកួត មិត្ដភាពក្នុងរដូវកាល International Champions Cup 2015 នេះ រវាងក្លឹបទាំងពីរសុទ្ធ​សឹងតែ ត្រូវបានដៃគូរផ្ដួលរៀងៗខ្លួន យ៉ាងដំណំទៅហើយ ដោយ Chelsea ត្រូវប៉ះជាមួយ ក្លឹប New York Red Bulls ក្រោមលទ្ធផល ៤-២ នឹងជំនួបក្រោយបន្ដទៀត ប៉ះជាមួយ មិត្ដចាស់ PSG ក្រោមលទ្ធផល ពិន្ទុ ១-១ ចំណែកឯ Barcelona វិញទើបតែប៉ះមួយគូរប្រកួតនៅឡើយទេ ក៏ត្រូវ Man United ស៊ី ៣-១ កាលថ្ងៃអាទិត្យ​។ 

ទន្ទឹមនឹងការបរាជ័យរៀងៗខ្លួន ដូច្នេះ ក្រុមទាំងពីរ ក៏នឹងជួបមុខគ្នាផងដែរ នៅថ្ងៃស្អែកនេះ នៅពហុកីឡរ​​ដ្ឋាន ​FedEx Field ។ រង់ចាំតាមដានទស្សនាទាំងអស់គ្នាមើល ថាតើ ក្រុមចាញ់ទាំងពីរ បញ្ចេញកំហឹងដាក់​គ្នាយ៉ាងណានោះ បន្ទាប់ពីត្រូវ បរាជ័យបើកឆាកប្រកួតដូចគ្នា។ គូសបញ្ជាក់ផងដែរថា​ ខ្សែប្រយុទ្ធដ៏ឆ្នើមទាំងពីរ របស់ Barcelona គឺ messi និង​ Neymar នៅតែបន្ដអវត្ដមានប្រកួត ដដែល ដូចពេលប្រកួតចាញ់នឹង Man United ។ 

ក្នុងឱកាសនេះ ប្រិយមិត្ដក៏អាចតាមដានទស្សនាព្រឹត្ដិការណ៍ប្រកួត តាមរយៈការឡាយផ្ទាល់ ជាមួយ​គេហទំព័រ​ Camnews យើងខ្ញុំផងដែរ នៅព្រឹកស្អែកនេះវេលាម៉ោង ៧ៈ០០ ។ ទស្សនាវីដេអូខាងក្រោម ៖ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ youtube