ខាងក្រោមនេះ គឺជាការដកស្រង់ព័ត៌មានសំខាន់ៗ ស្ដីអំពីការប៉ះទង្គិចគ្នា រវាងកងទ័ពដែលធ្វើរដ្ឋប្រហារ និងរដ្ឋាភិបាលដែលដឹកនាំដោយលោក Erdogan។

១.ទាហានទួគី បាញ់សម្លាប់បាតុករ
ទីភ្នាក់សារព័ត៌មាន Dogan របស់ទួគី បានចេញផ្សាយថា ទាហាន បានបាញ់ទៅលើប្រជាជន ខណៈពួកគេកំពុងព្យាយាមដើរឆ្លងកាត់ស្ពាន Bosphorus កាលពីព្រឹកព្រលឹមនេះ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ បណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។
CNN បានចុះផ្សាយថា កងទ័ពទួគី ប្រកាសថា ពួកគេបានគ្រប់គ្រងរដ្ឋាភិបាល និងទើបតែបានប្រកាសអំពីច្បាប់អាជ្ញាសឹក។
ចំណែកប្រធានាធិបតីទួគី Recep Tayyip Erdogan វិញ ក៏បានឆ្លើយតប់ដោយសេចក្ដីប្រកាសនៅលើទូរទស្សន៍ CNN Turk អំពាវនាវឱ្យប្រជាជន ចេញមកធ្វើបាតុកម្ម ដើម្បីការពាររដ្ឋាភិបាល ហើយបានព្រមានថា អ្នកដែលធ្វើរដ្ឋប្រហារនឹងត្រូវទទួលខុសត្រូវនូវអំពីនេះ។ លោក Recep Tayyip Erdogan ថ្លែងថា “យើងនឹងឆ្លងផុតដំណាក់កាលនេះ”។
កងទ័ពទួគី បានប្រកាសថា ខ្លួនមានគ្រប់គ្រងអំណាច ប៉ុន្តែ ប្រធានាធិបតី Tayyip Erdogan យល់ថា គម្រោងរដ្ឋប្រហារនឹងត្រូវបានបំផ្លាញ។
Rinuh Yilmaz មន្ត្រីទទួលបន្ទុកផ្នែកសារព័ត៌មាននៃទីភ្នាក់ងារចារកម្មជាតិទួគី បានប្រកាសថា “រដ្ឋប្រហារ បានបរាជ័យ”។
ប៉ុន្តែ វីដេអូនានាបានបង្ហាញថា នៅតាមដងផ្លូវ កំពុងតែមានការប៉ះទង្គិចគ្នារវាងកងទ័ព និងបាតុករ។
នាយករដ្ឋមន្ត្រីទួគី ក៏បានប្រកាសថា ស្ថានភាព “ស្ទើរតែត្រូវបានគ្រប់គ្រងទាំងស្រុង” នេះបើតាមទំព័រ AFP។

២.ផ្ទុះគ្រាប់បែកនៅសភាទូគី
ទីភ្នាក់ងារសារព័ត៌មានជាតិ Anadolu បានរាយការណ៍ថា មានការបំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅវិមានរដ្ឋសភា។ Reuters ឱ្យដឹងថា សម្លេងផ្ទុះ លឺកងរំពងពេញទីក្រុង។
៣.នគរបាល ១៧នាក់ បានបាត់បង់ជីវិត
នគរបាល ១៧នាក់ បានស្លាប់ បន្ទាប់ពីមានការវាយប្រហារពីឧទ្ធម្ភាគចក្រមួយ នៅករិយាល័យនគរបាល នៅ Ankara ។
៤.យន្តហោះចម្បាំង F-16 បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ
CNN Turk បានចេញផ្សាយថា យន្តហោះចម្បាំង F-16 មួយគ្រឿង បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ព នៅលើអាកាសនៃតំបន់ Ankara។
៥.កងទ័ពធ្វើរដ្ឋប្រហារគឺដោយសាររដ្ឋាភិបាលផ្ដាច់ការ ភេរវកម្មកើនឡើង
យោងតាមសេចក្ដីប្រកាសនៅលើទូរទស្សន៍ជាតិ កងទ័ពទួគីដណ្ដើនយកអំពី គឺដោយសារតែរដ្ឋាភិបាលផ្ដាច់ការ ហើយភេរវកម្ម មានការកើតឡើងន
៦.ប្រធានាធិបតី Erdogan កំពុងនៅកន្លែងមានសុវត្ថិភាព
យោងតាម AP ការិយាល័យរបស់ប្រធានាធិបតី មិនបានបង្ហើបឱ្យដឹងអំពីទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតី Erdogan នោះទេ ប៉ុន្តែបានឱ្យដឹងថា លោក កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព។
៧.NATO អំពាវនាវឱ្យមានការគោរពលិទ្ធិប្រជាធិបតេយ្យនៅទួគី
អគ្គលេខារបស់ NATO បានថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យមានការស្ងប់ស្ងាត់ និងអត់ធ្មត់ ដោយគោរពចំពោះលិទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញរបស់ទួគី។”។
ប្រែសម្រួល ៖ បុត្រា