មន្ត្រីនានា​និយាយ​​ថា ទាហាន​​៣នាក់ និង​ពួក​សកម្មប្រយុទ្ធ​​២៤នាក់ បានត្រូវ​ស្លាប់ក្នុង​ការប៉ះ​ទង្គិច​គ្នា​​នៅក្បែរ​តំបន់ព្រំដែន​​ភាគ​និរតី​​ប្រទេស​ប៉ាគីស្ថាន ។ ​មន្ត្រីដដែល​ឱ្យ​ដឹងទៀត​ថា យុទ្ធ​ជន​​តាលីបង់​​ប្រហែល​​១៥​០​នាក់ បានបើកការ​​វាយ​ប្រហារ​​ប្រឆាំង​ប៉ុស្តិ៍​ឆែក​ឆេរ​​ព្រំដែន​​៥​កន្លែង​​ ក្នុង​សង្កាត់ Baidnami តំបន់​​កុលសម្ព័ន្ធ​​ភ្នំ Moh-mand កាលពីព្រឹកថ្ងៃទី​​២៤ ធ្នូ ។​#ទោះបីជាបែបណា ​ពួកតាលីបង់​​បានជំទាស់​​ចំពោះ​​ចំនួនអ្នក​ស្លាប់​​ដោយ​​ពួកគេ​និយាយ​​ថា ខ្លួន​បានសំលាប់​​ទាហាន​​១២នាក់ ហើយ​យុទ្ធ​​​ជន​របស់​ពួកគេ​​​២នាក់ប៉ុណ្ណោះ ​ស្លាប់ក្នុង​​ការ​​វាយ​ប្រហារ​​នេះ ។#អ្នក​នាំពាក្យ​​តាលីបង់​និយាយថា ក្នុងការ​វាយ​​ប្រហារនោះ ទាហាន​២នាក់​​ក៏ត្រូវ​​បាន​ចាប់​ខ្លួន​​ផងដែរ ប៉ុន្តែ​​ការអះអាង​នេះ​ត្រូវ​បាន​បដិ​សេធ​​​ដោយ​មន្ត្រី​​សន្តិសុខ ​ដែល​​បញ្ជាក់​ថា ​គ្មាន​នរណា​​ម្នាក់​​ត្រូវ​ចាប់​ខ្លួន​ឡើយ ៕