អាជ្ញា​ធរ​ស្រីលង្កា​រាយ​ការណ៍​​កាលពីថ្ងៃទី១៩ ធ្នូ ថា​ប្រទេស​ស្រី​លង្កា​ទី​បំផុត​បាន​យល់​ព្រម​​​ឱ្យ​​តំណាង​​អ.ស.ប មួយរូប​​ចូល​រួមក្នុង​គណៈ​​កម្ម​ការ​​ស៊ើប​អង្កេត​​ស្តី​ពីឧក្រិដ្ឋ​​កម្មសង្គ្រាម​​ជាយ​ថា​ហេតុ​ក្នុងឱកា ស​នៃ​ជំលោះ​ប្រឆាំង​នឹង​ពួកឧទ្ទាម​​​ខ្លាតាមិល ។#ស្រីលង្កា​ពីដំបូង​បានបដិសេធ​​មិនឱ្យ​​បេស​ក​ជន​អ.ស.ប​៣​រូប​មក​ស៊ើបអង្កេត​​លើ​លទ្ធ​ភាព​​ឧក្រិដ្ឋ​កម្ មសង្គ្រាម ។ ក្រសួង​ការ​បរទេស​ស្រី​លង្កា​​​អះ​អាង​ក្នុង​សេចក្តី​​ប្រកាស​មួយ​ថា រដ្ឋា​ភិ​បាល​​ពេល​​នេះ​​យល់​ព្រម​ឱ្យ​​មានការ​ចូល​រួម​របស់​អ.ស.​ប​ក្នុងគណៈ​កម្ម​ការ​អប់រំ​ និងបង្រួប​បង្រួម​​ LLRC បង្កើត​ឡើង​ដោយ​ប្រធានាធិបតី​លោក​ម៉ាហ៊ីន​ដា រ៉ា​ចា ប៉ាកសា ។# បណ្តា​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្សយល់​ថា ​គណៈ​កម្ម​ការ​នេះ​ពុំ​ឯក​រាជ្យ​ឡើយ​ក្នុងការ​ស៊ើប​អង្កេត​​​ដោយ​ឥត​​លំអៀង​លើ​ដំណាក់​កាល​ចុង​ក្រោយ​នៃជំ លោះ​​រវាង​កង​ទ័ព​ស្រីលង្កា និង​ពួកឧទ្ទាម​ខ្លាតាមិល​ ។ សង្គ្រាម​នេះ​បានបញ្ចប់​​ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០០៩ ជាមួយនឹង​ការចុះ​ចូល​​របស់ពួក​ឧទ្ទាម​ចុង​ក្រោយទាំងឡាយ​ បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​រយៈ​​ពេលដល់​ទៅ២៥ឆ្នាំ ដែល​ញុំង​​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ជាច្រើនពាន់​នាក់ ៕