កាសែត​ឌឹ​ណេស្សិន​​នៅថ្ងៃទី​២១ ធ្នូ បាន​ផ្សាយ​ថា ​គណៈរដ្ឋ​មន្ត្រីថៃ នាថ្ងៃទី​​២១​ ធ្នូ នោះ​បាន​បើកកិច្ច​ប្រជុំ​​ប្រចាំ​សប្តាហ៍​​របស់ខ្លួន​ ហើយ​ក្នុងកិច្ច​ប្រជុំ​​នោះ​​គណៈ​រដ្ឋ​មន្ត្រី​​បានសំរេច​​ឱ្យ​លុប​ចោល​​ច្បាប់គ្រាអាសន្ន​​នៅ​ក្រុង​​បាង កក និង​ខេត្ត​ចំនួន​​៣ទៀត ។​#អ្នក​​នាំពាក្យ​​ស្តីទីរដ្ឋាភិបាលថៃ លោក​ប៉ានី​ថាន វឌ្ឍនា​យ៉ា​កន ថ្លែង​ថា ​គណៈ​រដ្ឋ​មន្ត្រី​​បាន​សំរេច​​ឱ្យលុបចោល​ច្បាប់គ្រាអាសន្ន​​ ដើម្បី​ប្រើប្រាស់​​​​ច្បាប់ធម្មតា​​ត្រួតពិនិត្យ​​ និងគ្រប់គ្រង​​​ស្ថានការណ៍​​ ពីព្រោះពេលនេះ​​ក្រុមប្រឆាំង​​ហាក់​ដូចជា​មាន​​ការស្ងប់ស្ងាត់​ហើយ ។​#ចំណែក​លោក Supachai Jaisamut ជាអ្នក​នាំ​ពាក្យ​​​​រដ្ឋាភិបាល​​ថៃ​​ដែរថ្លែង​ថា ​គណៈ​រដ្ឋ​មន្ត្រី​​បានសំរេច​​ឱ្យមជ្ឈមណ្ឌល​​​ដោះស្រាយ​​ស្ថាន​ការណ៍​​គ្រាអាសន្ន (CRES) លុបចោល​​​ច្បាប់​គ្រា​អាសន្ន​​​នៅក្នុងទីក្រុង​​បាងកក និង​​ខេត្ត​ចំនួន​​៣ ដែល​​នៅក្បែរ​​គឺខេត្ត​នុន​ថាបុរី ខេត្ត​​ប៉ាធុប​ថានី និងខេត្ត​​សាមុត​​ប្រាកាន ដោយ​​សារ​ពេល​​នេះ​​ចលនា​​ប្រឆាំង​​ហាក់ដូចជា​​ស្ងប់​ស្ងាត់​​ហើយ ។​#ច្បាប់គ្រា​អាសន្ន​​ជា​ច្បាប់​​ពិសេស​មួយ​របស់​ប្រទេស​ថៃ​​ត្រូវបាន​ដាក់​​ឱ្យប្រើប្រាស់​​​ក្នុងទីក្រ ុង​​បាង​កក និង​បណ្តា​​ខេត្ត​មួយ​ចំនួន​​កាលពីខែ​​មេសា ​កន្លងមក ក្នុងអំឡុងពេល​នៃ​ការ​ធ្វើបាតុ​កម្ម​​​ប្រឆាំង​​រដ្ឋាភិបាល​​ លោកអាប់ភីស៊ីត​​ ដោយ​ក្រុម​​បាតុ​ករ​អាវក្រហម ៕