ប្រធានាធិបតី​អ៊ីរ៉ង់​​ លោកម៉ា​មូដ​​ អាម៉ា​ឌី​ណឺ​ហ្សាដ បាន​បរិហារ​កាលពីថ្ងៃទី​​២៣ ធ្នូ នៅ​ទីក្រុង​​អ៊ីស្តង់​ប៊ុល​ (ទួរគី) ចំពោះ​ទណ្ឌ​កម្ម​​នា​ពេល​ថ្មីៗ​នេះរបស់​លោកខាង​លិច ដោយលោក​អះអាង​ថា ទណ្ឌកម្ម​ទាំង​នេះគ្នា​​ប្រសិទ្ធ​ភាព​ឡើយ ។#បន្ទាប់ពី​​ចូលរួមក្នុង​កិច្ចប្រជុំ​​កំពូល​លើក​ទី​​១១ របស់​​អង្គការ​​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋ​កិច្ច​​​ OCE ក្នុងទីក្រុង​​អុីស្តង់​ប៊ុល លោក​​អាម៉ាឌី ណឺ​ហ្សាដ ​​ថ្លែង​ថា ទណ្ឌកម្ម​​មួយចំនួន​​ដែលដាក់​​នា​ពេលថ្មីៗ​​នេះ ដោយ​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​លើអ៊ីរ៉ង់​​មកពី​​សំណុំរឿង​​នុយក្លេអ៊ែរដ៏ចំរូង​ចំរាស់​​ពុំប៉ះពាល់​​អ្វី​ដល់​ដំណើរ​​ការនៃ​ការ​សំរេច​ច ិត្ត​​​របស់​យើង​ឡើយ ។ ​យើង​មាន​ស្វ័យ​ភាព ហើយ​ការ​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​​របស់យើង​​ពុំ​ពឹង​លើ​អឺរ៉ុប ឬ​លើសហរដ្ឋអាមេរិកនោះទេ ។ ក្នុង​ផែនការ​សេដ្ឋ​កិច្ច​​​របស់យើង​​ គឺ​យើងពុំ​​យកចិត្តទុកដាក់​ចំពោះ​​ការសំរេចចិត្ត​​ដាក់ទណ្ឌ​កម្ម​នេះឡើយ ។​#ប្រធានាធិបតី​​អ៊ីរ៉ង់​ថ្លែង​ថា កិច្ចប្រជុំ​​នា​ពេល​ខាងមុខ​នេះ​ រវាង​​អុីរ៉ង់​​ និងសមាជិក​​អចិន្ត្រយ៍​​ទាំង​៥​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​ អ.ស.ប បូក​អាល្លឺម៉ង់ ស្តីពី​​មហិច្ឆតា​​នុយក្លេអ៊ែរ​​របស់​​អ៊ីរ៉ង់​​ នឹង​អាច​មាន​​ផ្លែផ្កា ៕