ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ ​ពីការ​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​​យោធា​បាញ់គ្រាប់​​ពិត​ដែល​មានការ​យឺត​យ៉ាវ​នា​ពេល​មុននេះ​ដោយ​​សារ​មានអ ័ព្ទខ្លាំងពេក​ នៅ​ក្នុង​សមុទ្រ​លឿង​​ក្បែរ​ព្រំ​ដែន​ជាមួយកូរ៉េ​ខាងជើង ។# ការ​ប្រកាស​នេះ​បើ​យោងតាម​ CNN ​ថា ធ្វើ​ឡើ​ង​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េ​ខាង​ជើង​​យល់ព្រម​ឱ្យ​អ្នក​ធ្វើ​អធិការ​​កិច្ច​អ.ស.ប​ទទួល​​បន្ទុក​​ខាង​ត្រួតពិនិត្យ​កម្ ម​វិធី​នុយ​ក្លេអ៊ែរ​​​របស់ខ្លួន​វិល​ត្រឡប់​មក​កាន់ប្រទេស​នេះវិញ ​ដែល​នោះ​ជាសេចក្តី​​សំរេច​ចិត្ត​មួយ​ប្រកាស​ក្នុង​ឱកាសនៃការ​ជួបពិភាក្សា​​​គ្នា​​រវាង​បណ្តា​អ្នក​ទទួល​ ខុស​ត្រូវ​កូរ៉េ​​ខាង​ជើង​​ជា​មួយអភិបាល​រដ្ឋ​ញូវ​ម៉ិច​ស៊ិក​​​លោកប៊ីល ​រី​ឆាដ សុន ។# យោង​តាម​​អ្នក​​យកព័ត៌​មាន​របស់ CNN ​លោក WOLF BLITZER ​ដែលអម​ដំណើរ​​លោក​​ប៊ីល រី​ឆាដសុន មកកាន់​ក្រុង​ព្យុង​យ៉ាង​ថា ​កូរ៉េ​ខាង​ជើង​​បាន​យល់ព្រម​​ឱ្យ​ពួក​​អធិការ​កិច្ច​​អ.ស.ប វិល​មកកាន់​ទី​តាំង​នុយ​ក្លេ​អ៊ែរ​ YONG-BYON ។ ​កូរ៉េ​ខាង​ជើង​​បាន​ដក​រាល់​ឧប​ករណ៍​ត្រួតពិនិត្យ​ទី​តាំង​​ YONGBYON កាល​ពីខែមេសា ឆ្នាំ​២០០៩ ហើយ​​តំរូវ​ឱ្យ​ពួក​អធិការ​កិច្ច​នៃទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរ​ជាតិ​ចាកចេញ​ពីប្រទេសខ្លួន​។ ​កូរ៉េ​ខាង​ជើង​​ក៏​យល់​ព្រម​ដែរ អនុញ្ញាត​ឱ្យ​បញ្ជូន​ទៅ​កាន់​បរ​ទេស​នូវ​ឧបករណ៍​​ដែល​ចាំ​បាច់​សំរាប់​ចំរាញ់​អ៊ុយ​រ៉ា​នីញ៉ូម​ ហើយ​ក៏​យល់​ស្រប​​ផង​ដែរ ​បង្កើត​គណៈ​កម្ម​ការ​មួយ​​ទទួលបន្ទុក​បង្កើត​​ទូរ​ស័ព្ទ​ក្រហម​​រវាង​កូរ៉េ​​ទាំង​២​ និង​សហរដ្ឋ​អាមេ​រិក។# អ័ព្ទក្រាស់ ធ្វើឱ្យ​យឺត​យ៉ាវ​​នាព្រឹក​​ថ្ងៃទី២០ ​ធ្នូ ដល់​ការ​ចាប់​ផ្តើម​​ធ្វើ​សម​យុទ្ធ​​បាញ់​គ្រាប់​ពិត​​របស់កូរ៉េ​ខាងត្បូង​នៅលើ​កោះ​មួយ​ដែល​ទទួល​​រង​ការ ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​​ធំ​របស់​កូរ៉េ​ខាង​ជើងនា​ពេលថ្មីៗនេះ ។ សម​យុទ្ធ​​យោ​ធា​នៅ​កោះ​ YEONPYEONG ​ដែល​ញុំង​ឱ្យ​ក្រុង​ព្យុង​យ៉ាង​មាន​កំហឹង​​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​មាន​កាន់​តែ​ខ្លាំង​នៅឧបទ្វីប​កូរ៉េ ៕