បំណែកយន្តហោះរបស់ CASA-212 ដែលបានចូលរួមស្វែងរកយន្តហោះបាត់ខ្លួន Su-30 ត្រូវបានគេស្រង់ឡើង កាលពីព្រឹកមិញនេះ បន្ទាប់ពីបាត់ខ្លួនពីអេក្រង់រ៉ាដា រយៈពេល ២០ម៉ោង នៅតំបន់សមុទ្រ ក្បែរកោះ Bach Long Vy នៃខែត្រ Hai Phong។

ក្រុមអ្នកបើកយន្ដហោះ មុនពេលជួបគ្រោះថ្នាក់
នគរបាលវៀតណាម បានទៅដល់កន្លែងកើតហេតុ និងបានស្រង់បំណែកនៃយន្តហោះ CASA ដែលនៅឆ្ងាយពីកោះ Bach Long Vy ទៅទិសនិរតីប្រមាណជាជាង ២០គីឡូម៉ែត្រ។

បំណែកនៃយន្តហោះដែលជួបគ្រោះថ្នាក់
កង់យន្តហោះ រួមនឹងឧបករណ៍ប្រើប្រាស់ ដូចជាអាវពោង។ល។ ក៏ត្រូវបានរកឃើញ និងស្រង់ឡើងគោក។ ក្រៅពីនេះ នៅមានបំណែកជាច្រើន ត្រូវគេសង្ស័យថា ជាបំណែកយន្តហោះ កំពុងអណ្ដែតលើផ្ទៃទឹក។

យន្ដហោះ CASA របស់កងទ័ពជើងទឹកវៀតណាម
គួររំលឹកថា កាលពីវេលាម៉ោង ១២កន្លះ យន្តហោះ CASA ស្លាក់លេខ ៨៩៨៣ បានបាត់ដានពីរ៉ាដា នៅតំបន់ក្បែរកោះ Bach Long Vy។ យន្តហោះដែលដឹកទាហានចំនួន ៩នាក់នេះ បានជួបគ្រោះថា្នក់ ខណៈហោះហើរស្វែងរកមនុស្ស ក៏ដូចជាយន្ត Su-30 ដែលបានបាត់ខ្លួន កាលពីថ្ងៃទី ១៤មិថុនាកន្លងទៅ។
ប្រែសម្រួល ៖ តារា